នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីសហគ្រាសធុនតូចនិងមធ្យម APEC

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ កញ្ញា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពី សហគ្រាសធុនតូចនិងមធ្យម APEC លើកទី២៤ (SMEMM ២៤)។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីសហគ្រាសធុនតូចនិងមធ្យម APEC - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)

(VOVworld) - នាព្រឹកថ្ងៃទី១៥ កញ្ញា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពី សហគ្រាសធុនតូចនិងមធ្យម APEC លើកទី២៤ (SMEMM ២៤)។ នេះជា ព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌសប្ដាហ៍សន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីសហគ្រាសធុនតូច និងមធ្យម APEC ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ កញ្ញា នៅ ទីក្រុងហូជីមិញ ក្រោមប្រធានបទ “លើកកំពស់សមត្ថភាពប្រកួតប្រជែង ច្នៃប្រឌិត របស់សហគ្រាសធុនមីក្រូ តូចនិងមធ្យមក្នុងសម័យសកលភាវូបនីយកម្ម”។

        អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc ឲ្យដឹងថា ក្នុង APEC សហគ្រាសធុនតូចនិងមធ្យមកំពុងស្រូបយក៩៧%បរិមាណសហគ្រាស បង្កើត ឡើង៦០%បិរមាណការងារធ្វើ ហើយជាប្រភពកម្លាំងចលករសំរាប់កំណើន ការ ផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិត។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖

        “ពីស្ថានភាពជាក់ស្ដែងនៅវៀតណាម យើងខ្ញុំមានបំណងទទួលបានកិច្ច សហប្រតិបត្តិការរបស់ APEC ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធពន្ធសំដៅលើក ទឹកចិត្តការធ្វើផលិតកម្មអាជីវកម្ម ប្រកួតប្រជែងដោយសមភាពនិងតម្លាភាព។ ខ្ញុំក៏ស្នើឲ្យអ្នកជំនាញការស្រវជ្រាវបង្កើតមូលនិធិជួយឧបត្ថម្ភមួយដើម្បីលើកទឹក ចិត្តសហគ្រាសធុនតូចនិងមធ្យមបង្កើនការតភ្ជាប់ជាមួយសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនពហុជាតិ ហើយចូលរួមខ្សែសង្វាក់តំលៃសកល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ