នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាគម្រោងការណ៍ រោងចក្រកែច្នៃកសិផលនៅខេត្ត Tay Ninh

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាគម្រោងការណ៍រោងចក្រកែច្នៃកសិផល Tanifood នៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាគម្រោងការណ៍ រោងចក្រកែច្នៃកសិផលនៅខេត្ត Tay Ninh - ảnh 1លោក Nguyen Xuan Phuc ទៅទស្សនាគម្រោងការណ៍រោងចក្រ Tanifood 

  គម្រោងការណ៍នេះ ត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ រួមមានខ្សែសង្វាក់ផលិតផ្លែឈើនិងបន្លែស្រស់ៗ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ពិភពលោក និងនាំផលិតផលចេញទៅទីផ្សារអន្តរជាតិ។ រោងចក្រនេះគ្រោងនឹងត្រូវបានដាក់ ឲ្យដំណើរការចាប់ពីខែវិច្ឆិកាឆ្នាំ២០១៨ ដោយការប្រើប្រាស់វត្ថុធាតុដើមប្រមាណ ៥០០តោនក្នុងមួយថ្ងៃ។

        ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរោងចក្រកែច្នៃកសិផល Tanifood នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា ប្រសិនបើរោងចក្រ នេះធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនោះ គឺបានរួមចំណែកក្នុងការជំរុញឲ្យ សហគ្រាសផ្សេងៗបណ្ដាក់ទុនចូលក្នុងវិស័យកសិកម្ម។ តាមនោះខិតខំប្រឹង ប្រែងក្នុងរយៈពេល១០ឆ្នាំខាងមុខ នាំវិស័យកសិកម្មវៀតណាមចូលក្នុង top ប្រទេសទាំង១៥ដែលមានការអភិវឌ្ឍជួរមុខលើពិភពលោក ក្នុងនោះផ្នែកកែច្នៃ កសិផលចូលក្នុង top ប្រទេសទាំង១០។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ ដឹកនាំខេត្ត Tay Ninh ជួយឧបត្ថម្ភប្រជាកសិករដើម្បីត្រៀមរៀបចំប្រភពវត្ថុធាតុ ដើមឲ្យបានល្អសម្រាប់រោងចក្រនេះ ព្រមទាំងធានាការប្រមូលទិញដោយស្ថិរភាព សម្រាប់ប្រជាកសិករវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ