នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាបរិយាកាស វប្បធម៌-ទេសចរណ៍ខេត្ត Ha Giang

(VOVWORLD) - នាយប់ថ្ងៃទី២៦ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាបរិយាកាសវប្បធម៌-ទេសចរណ៍នៃខេត្ត Ha Giang ភាគ ខាងជើងវៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាបរិយាកាស វប្បធម៌-ទេសចរណ៍ខេត្ត Ha Giang - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ដាប់ការឧទ្ទេសនាមអំពីមុខទំនិញកសិផលដ៏ពិសេសដោយឡែកនៃខេត្តHa Giang (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមុននឹងសន្និសីទពន្លឿនវិនិ យោគខេត្ត Ha Giang សំដៅឧទ្ទេសនាមជាមួយភ្ញៀវទេសចរនិងវិនិយោគិនជាតិ និងអន្តរជាតិអំពីសក្ដានុពល ឧត្តមភាពនិងផលិតផលពិសេសដោយឡែកនៃខេត្ត។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យ មូលដ្ឋានផលិត កម្ម កែលំអគុណភាពផលិតផល គំរូវេចខ្ចប់ សំដៅបង្កើនកម្លាំងទាក់ទាញនិងសមត្ថភាព ប្រកួតប្រជែងលើទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ