នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev

(VOVWORLD) - វៀតណាមស្នើឲ្យរុស្ស៊ីបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រខាងកើត ដើម្បីធានាសន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍ ហើយគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី សមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។ 
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev។ (រូបថត៖ VNA)

នៅក្នុងជំនួបនារសៀលថ្ងៃទី១៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យនាយឧត្តមសេនីយ៍ Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បន្តបញ្ជាដឹកនាំឲ្យជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការពារសន្តិសុខជាតិរបស់វៀតណាមនិងរុស្ស៊ីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។ វៀតណាមស្នើឲ្យរុស្ស៊ីបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រខាងកើត ដើម្បីធានាសន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍ ហើយគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី សមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។ តាមនោះ រួមចំណែកថែរក្សាសន្តិភាព សន្តិសុខនៅតំបន់និងការពារផលប្រយោជន៍របស់រុស្ស៊ីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័នជាមួយតំបន់និងវៀតណាម។

         នៅជំនួបនេះដែរ នាយឧត្តមសេនីយ៍ Nikolai Patrushev ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តប្រគល់ជូនវ៉ាក់សាំង Sputnik V មួយកញ្ចប់ដល់ប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍មានគោលបំណងថា ភាគីទាំងពីរនឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី-អឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ លោកនាយឧត្តមសេនីយ៍ Nikolai Patrushev ក៏បានបញ្ជាក់ដែរថា ភាគីរុស្ស៊ីត្រៀមខ្លួនជាស្រេចជួយគាំទ្រវៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់និងអំពើភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ