នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang

(VOVWORLD) -នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា នៅខេត្ត Cao Bang នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួងនិងស្ថានប័ននានាបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត Cao Bang។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang	  - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang (VGP/Quang Hiếu)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចាត់ទុកថា ដំណោះស្រាយវិជ្ជមានមួយក្នុងចំណោមដំណោះស្រាយ ដែលជួយឲ្យខេត្ត Cao Bang មានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគឺជាខ្សែផ្លូវល្បឿនលឿន Tra Linh-Cao Bang។ ខ្សែផ្លូវនេះមានប្រវែង ១១៥ គីឡូម៉ែត្រដែលជួយកាត់បន្ថយចំងាយពីទីក្រុងហាណូយទៅកាន់ខេត្ត Cao Bang ចុះត្រឹម ២៧០ គីឡូម៉ែត្រតែប៉ុណ្ណោះ។លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា ដោយមានខ្សែព្រំដែនជាប់ជាមួយខេត្ត Guangxi ប្រទេសចិននោះ ខេត្ត Cao Bang គប្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែននិងការធ្វើពាណិជ្ជកម្មតាមព្រំដែន។

លើសពីនេះទៀតដោយមានតម្លៃបេតិកភណ្ឌ ទេសភាពធម្មជាតិនោះ ខេត្ត Cao Bang គប្បីបន្តលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ឲ្យក្លាយទៅជាសរសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ