នាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី

នាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី - ảnh 1
(រូបថត៖tgvn.com.vn)

(VOVworld) - នាព្រឹកថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បាន
មកកាន់រដ្ឋធានីគូឡាឡាំពួ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីក្នុង
រយៈពេល២ថ្ងៃតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប្រទេសសាម៉ីលោក Najib
 Razak។ទទួលនាយករដ្ឋមន្រីលោក Nguyen Tan Dung នៅអាកាសយានដ្ឋានអន្តរ
ជាតិគូឡាឡាំពួមានថ្នាក់ដឹកនាំក្រសួងទាក់ទិននានារបស់ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូត
នៃប្រទេសទាំងពីរ រួមជាមួយតំណាងសហគមន៍ជនវៀតណាមដែល កំពុងរស់នៅ
ធ្វើការនិងរៀនសូត្រនៅម៉ាឡេស៊ីផងដែរ។បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីលោក
 Nguyen Tan Dung និងសមភាគីម៉ាឡេស៊ីលោក Najib Razak បានដំណើរការជំនួប
ចរចារ ផ្លាស់ប្ដូរអំពីទិសដៅនិងវិធានការជាក់ស្ដែង សំដៅរឹតបណ្តឹងទំនាក់ទំនង
មិត្តភាពវៀតណាម-ម៉ាឡេស៊ីក៏ដូចជាជំរុញខ្លាំងកិច្ច សហប្រតិបតិ្តការរវាង
ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ