នាយករដ្ឋមន្រ្តីវៀតណាមជួ​បសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្ស អតីតថ្នាក់​ដឹកនាំស្ថាប័នមជ្ឈឹមបក្សភាគកណ្ដាលប្រទេសវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានបន្ថែមថានាបច្ចុប្បន្ននេះ  កំរិតប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៣០០០ ដុល្លារអាមេរិក គឺត្រឹមតែជាលទ្ធផលជាវិជ្ជមាននៃជំហានដំបូងតែប៉ុណ្ណោះ។
នាយករដ្ឋមន្រ្តីវៀតណាមជួ​បសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្ស អតីតថ្នាក់​ដឹកនាំស្ថាប័នមជ្ឈឹមបក្សភាគកណ្ដាលប្រទេសវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងឱកាសអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នោះ នាថ្ងៃទី ១២ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស អតីតថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមបក្សភាគកណ្ដាលប្រទេសវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានជំរាបជូនអំពីលទ្ធផលជាវិជ្ជមានលើគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៨ ដោយជួយពង្រឹងជំនឿចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស។ នាពេលខាងមុខ ក្នុងបរិបទ ដែលអន្តរជាតិ និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ការទទួលខុសត្រូវរបស់បក្សនិងរដ្ឋ គឺត្រូវនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងមាំមួននាឆ្នាំ ២០៤៥។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថានាបច្ចុប្បន្ននេះ  កំរិតប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៣០០០ ដុល្លារអាមេរិក គឺត្រឹមតែជាលទ្ធផលជាវិជ្ជមាននៃជំហានដំបូងតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ រាល់ការសាកល្បងធំៗ ដែលចាំបាច់ត្រូវដោះស្រាយគឺ នាំប្រទេសជាតិអភិវឌ្ឍន៍ ដោយមិនធ្លាក់ចូលអន្ទាក់ចំណូលមធ្យម។ បន្តធានាបាននូវតុល្យភាពសេដ្ឋកិច្ច ដែលក្នុងនោះបន្តវិនិយោគអភិវឌ្ឍន៍ថាមពលជាតិ ក៏ដូចជាបន្តកសាងប្រទេសជាតិយ៉ាងខ្លាំងមាំមួននាឆ្នាំ ២០៤៥ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ