នាយករដ្ឋមន្រ្តីវៀតណាម៖ជំលោះទាំងឡាយត្រូវដោះស្រាយ ដោយសន្តិវិធី។

                 

នាយករដ្ឋមន្រ្តីវៀតណាម៖ជំលោះទាំងឡាយត្រូវដោះស្រាយ ដោយសន្តិវិធី។ - ảnh 1
លោកNguyen Tan Dung នាយករដ្ឋមន្រ្តីវៀតណាម(រូបថត អិនធឺណែត)

Vovworld-ក្នុងកាសដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ងនាយករដ្ឋមន្រ្តីវៀត
ណាមលោកNguyenTan Dung បានមានការឆ្លើយសម្ភាសជាមួយ​អ្នកសារព័ត៌មាន
អន្តជាតិអំពីភាពតានតឹងនៅសមុទ្រខាងកើត។ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន
នៃកាសែត” រលកអាល្លឺម៉ង  “ របស់ អាល្លឺម៉ង  និង“​  Le Monde    “របស់(បារាំង)
លោកNguyen Tan Dungអះអាងថា៖វៀតណាមដាច់ខាតការពារផល​ប្រយោជន៍
ស្របច្បាប់របស់ខ្លួន​ព្រមទាំងបង្ហាញសុឆ័ន្ទះសហការជាមួយបណ្តាប្រទេសក្នុងការ
កសាងទំនុកទុកចិត្តយុទ្ឋសាស្រ្តនិងចីរភាពយូរអង្វែងដោយឈរលើធម្មនុញ្ញអ.ស.ប​
ច្បា​ប់អន្តរជាតិនិងការគោរពឯករាជ្យអធិបតេយ្យភាពបូរណភាពដែនដីនិង​មិនធ្វើ
អន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង។វៀតណាមអបអរសារទររាល់​គោលនយោបាយរបស់បណ្តាមហាអំណាចចំពោះតំបន់​អាស៊ីប៉ាស៊ីហ្វិកដោយ
លក្ខណះគោលនយោបាយទាំង​នោះគោរពឯករាជ្យអធិបតេយ្យភាពបូរណភាព
ដែនដី​នៃបណ្តាប្រទេសរួមចំណែកយ៉ាងសកម្មក្នុងសន្តិភាពសន្តិសុខកិច្ចសហ
ប្រតិបត្តិការនិចការអភិវឌ្ឍន៍នៅក្នុងតំបន់។ស្តីពីទំនាក់ទំនងវៀតណាមចិនលោកនាយករដ្ឋមន្រ្តីNguyen Tan Dungអះអាង​ថា៖វៀតណាមមានបំណងជាមួយចិនធ្វើអស់ពីកំលាងកាយចិត្តរស់ខ្លួនកសាងបរិយា
កាសសន្តិភាព១មិត្តភាព២ដ៍ល្អប្រសើរនិងទំនាក់ទំនងសហប្រតិបត្តិការបយុទ្ឋសា
ស្រ្តទ្វេភាគីស៊ីជំរៅថែមទៀត។លោកបានសង្កត់ធ្ងន់ថា៖ ជំលោះទាំងឡាយនៅសមុទ្រ
ខាងកើតត្រូវដោះស្រាយដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិអនុ
សញ្ញា អ.ស.ប​ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត(DOC)។ស្តីពីតួនាទីរបស់អាល្លឺម៉ងនិងសហភាពអឺរ៉ុប(EU)ក្នុងការដោះស្រាយជំលោះទាំង
ឡាយនៅសមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តីNguyen Tan Dung​អះអាងថា៖សន្តិភាពស្ថេរភាពនិងសន្តិសុខនៃខ្សែផ្លូវអាកាសនិងនាវាចរណ៍ នៅក្នុងតំបន់នេះជា
ផល​ប្រយោជន៍រួមរបស់​ប្រទេសទាងឡាយនៅក្នុងនិងក្រៅតំបន់។លោកNguyen Tan Dungជឿជាកើថា៖ EUនិងអាល្លឺម៉ងក៍ដូចជាប្រទេសផ្សេងៗរួមគ្នាសហប្រតិបត្តិការ
ដើម្បីការពារសន្តិភាពសន្តិសុខនិងសេរីភាពខាងនាវារណ៍នៅ សមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ