នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេស
ប្រេស៊ីលលោក Mauro Luiz Vieira (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី២៧ កក្កដា នៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួង
ការបរទេសប្រេស៊ីលលោក Mauro Luiz Vieira ដែលកំពុងអញ្ជើញបំពេញទស្សន
កិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាង
ថា វៀតណាមគោរពនិងមានគោលបំណងរួមជាមួយប្រេស៊ីលខំប្រឹងប្រែងជំរុញ
យ៉ាងខ្លាំងក្លាទំនាក់ទំនងសហប្រតិបតិ្តការដើម្បីផលប្រយោជន៍រួមរវាងប្រទេស
ទាំង២លើគ្រប់វិស័យ។លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំវៀត
ណាមស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីប្រេស៊ីល
លោកស្រី Dilma Rousseff នាចុងឆ្នាំនេះ។ទន្ទឹមនឹងនោះ ភាគីទាំង២ ចាំបាច់ត្រូវ
ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគថែមទៀត ព្រមទាំង
សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការពហុភាគីនិងអង្គ ការអន្តរជាតិ
នានាទៀតផង រួមវិភាគទានក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍន
ភាពនៅតំបន់និងលើពិភពលោក។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល - ảnh 2
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងសមភាគីប្រេស៊ីល
លោក Mauro Luiz Vieira (រូបថត៖vietnamplus)

មុននោះ នាព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Pham Binh Minh បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស
ប្រេស៊ីលលោក Mauro Luiz Vieira។នៅទីនេះ ភាគីទាំង២បានឯកភាពលើវិស័យ
សហប្រតិបតិ្តការទ្វេភាគីនានា ពីនយោបាយការទូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ។ក្នុងនោះ ប្រេស៊ីលនឹងឆាប់ទទួលស្គាល់វៀតណាមជា ខឿនសេដ្ឋកិច្ច
ទីផ្សារ សកម្មចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារ
វិនិយោគ ខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ចំនួន១០ពាន់
លានដុល្លាអាមេរិកនាឆ្នាំ២០២០។រដ្ឋមន្រ្តី Mauro Luiz Vieira ក៏ បានអះអាងថា
ប្រេស៊ីលគាំទ្រវៀតណាមឈរឈ្មោះក្នុងដំណែងជាសមាជិកមិន អចិន្ត្រៃរបស់
ក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១។ភាគីទាំង២ បានចែករំ
លែកគោលជំហរក្នុងការដោះស្រាយជំលោះអំពីអធិបតេយ្យភាពនៅសមុទ្រ
តាមសន្តិវិធីដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ អនុ
សញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ