នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត EU និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត EU និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung និងឯកអគ្គរដ្ឋទូត Franz Jessen (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី៨ កក្កដា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Franz
Jessen ប្រធានក្រុមតំណាងរបស់សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមក្នុង
ឱកាសលោកឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មការងារ។នៅទីនេះ លោក Nguyen Tan
 Dung សំដែងគោលបំណងនិងស្នើរឲ្យភាគីទាំង២ខិតខំប្រឹងប្រែងជំរុញការអនុម័ត
និងអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់
វិស័យរវាងវៀតណាមនិងEU (PCA) និងខិតខំប្រឹងប្រែងបញ្ចប់ការចរចារអំពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (EVFTA) យ៉ាង ឆាប់រហ័ស។
ទន្ទឹមនឹងនោះ ភាគីទាំង២គប្បីសហការយ៉ាងខ្លាំងក្លាដើម្បីជំរុញកិច្ចសហប្រតិបតិ្ត
ការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងគាំទ្រគ្នាទៅវិញទៅ
មកក្នុងបញ្ហាតំបន់និងអន្តរជាតិទៀតផង។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត EU និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម - ảnh 2
លោក Nguyen Tan Dung និងឯកអគ្គរដ្ឋទូតហុងគ្រីលោក Csaba Ory

ក៏នារសៀលថ្ងៃដដែលដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួប
សន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមលោក Csaba Ory ក្នុងឱ
កាសលោកឯកអគ្គរដ្ឋទូតទទួលបេសកកម្មថ្មីនៅវៀតណាម។នៅទីនេះ លោក
Nguyen Tan Dung បានលើកច្បាស់ថា វៀតណាមគោរពនិងមានគោលបំណង រួម
ជាមួយហុងគ្រីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍
យ៉ាងល្អប្រសើរថែមទៀតលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំ
រាប់ភាគីទាំង២។លោក Nguyen Tan Dung ក៏បានយល់ព្រមជាមួយសំណើររបស់
លោកឯកអគ្គរដ្ឋទូតហុងគ្រីក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើ វិស័យវប្បធម៌
 សិល្បៈ ទូរទស្សន៍ ដើម្បីបង្កើនចំណងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក
រវាងប្រជាជននៃប្រទេសទាំង២។ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen
 Tan Dung ក៏បានស្នើរឲ្យហុងគ្រីគាំទ្រដើម្បីវៀតណាមនិងEU សំរេចការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់
ជ្រុងជ្រោយរវាងវៀតណាមនិងEU (CPA) យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ