នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1

(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងគណៈប្រតិភូ
សមាជិកសមាជិការសភាមណ្ឌល Hai Phong (ភាគខាងជើងវៀតណាម)​ នាព្រឹកថ្ងៃ
ទី៦ កក្កដា បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Thuy Nguyen សំដៅជូន
ដំណឹងអំពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៩កន្លង ទៅ។លោក Nguyen Tan
Dung បានលើកច្បាស់នូវភារកិច្ចធំៗចំនួន៣ដែល រដ្ឋាភិបាលនឹងប្រមូលផ្ដុំបញ្ជាណែ
នាំអនុវត្តនោះគឺ ជំរុញកំណើនសេដ្ឋកិច្ច បន្ត រក្សារឹងមាំស្ថិរភាពនយោបាយសង្គម
ធានាអធិបតេយ្យភាពជាតិនិងបូរណភាព ដែនដី និងរៀបចំល្អមហាសន្និបាតបក្ស
គ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតទូ ទាំងប្រទេសលើកទី១២។ស្ដីពីស្ថានភាព
នៅសមុទ្រខាងកើត លោកនាយករដ្ឋ មន្រ្តីបានលើកច្បាស់ថា ស្ថានភាពនៅ
សមុទ្រខាងកើតកំពុងមានបំរ៉ែបំរួលដ៏ ស្មុគស្មាញ។វៀតណាមប្ដេជ្ញាតស៊ូការពារ
អធិបតេយ្យភាពដោយដំណោះស្រាយដែលសមស្របនឹងច្បាប់អន្តរជាតិ ត្រឹមត្រូវ
តាមប្រវត្តិសាស្ត្រជាក់ស្ដែង ព្រមទាំង ធានាសន្តិភាព ស្ថិរភាពដើម្បីកសាងនិង
អភិវឌ្ឍន៍​ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ