នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯក អគ្គរដ្ឋទូតស៊ុយអែតនិងឯកអគ្គរដ្ឋទូតបារាំង

(VOVWORLD) - នារសៀលថ្ងៃទី៣១ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតស៊ុយអែតលោកស្រី Ann Mawe ដែលទើបនឹងមកទទួលភារកិច្ចនៅវៀត ណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯក អគ្គរដ្ឋទូតស៊ុយអែតនិងឯកអគ្គរដ្ឋទូតបារាំង - ảnh 1 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតស៊ុយអែតលោកស្រី Ann Mawe (រូបថត៖ TTXVN)

  នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន អះអាងថា ស៊ុយអែតជាដៃគូដ៏សំខាន់និងគួរអោយជឿទុកចិត្តរបស់វៀត ណាមក្នុងសហភាពអឺរ៉ុប (EU)។ នាបច្ចុប្បន្ន ស៊ុយអែតមានគម្រោងវិនិ យោគចំនួន៦៧នៅវៀតណាម ក្នុងដើមទុនសរុប៣៦៤លានដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីវៀតណាមចាត់ទុកថា តួរលេខនេះមិនទាន់សក្តិសម នឹងសក្ដានុពលសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅឡើយ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយលោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែតជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរអោយរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។

        ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែត Ann Mawe បាន ស្នើអោយប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យផ្លាស់ប្ដូរថ្មី ប្រកបដោយនវានុវត្តភាព អាកាសចរណ៍និងវិស័យមួយចំនួនផ្សេងៗទៀត។

        នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏ បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាមលោក Nicolas  Warnery ផងដែរ។ នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery បានអោយដឹងថា បារាំងគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀង គាំពារវិនិយោគ (EVIPA) ហើយកំពុងមានវិធានការជំរុញអោយសមាជិក សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះយ៉ាងឆាប់ៗ។ មិនត្រឹមតែក្នុង វិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ បារាំងថែមទាំងមានបំណងចង់សហប្រតិបតិ្តការ ជាមួយ វៀតណាមលើវិស័យការពារជាតិ សន្តិសុខ អប់រំ សុខាភិបាលនិង វប្បធម៌ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ