នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានក្រុមហ៊ុន Alphabet

(VOVWORLD) -នាថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយលោក Eric Schmidt ប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Alphabet (ក្រុមហ៊ុនមេរបស់ Google) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈសម្រាប់សហគ្រាសរិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម ដែលក្នុងងនោះមានសហគ្រាសអាមេរិក។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានក្រុមហ៊ុន Alphabet  - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប
សន្ទនាជាមួយប្រធានក្រុមហ៊ុន Alphabet អាមេរិក
 

នាថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយលោក Eric Schmidt ប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Alphabet (ក្រុមហ៊ុនមេរបស់ Google) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈសម្រាប់សហគ្រាសរិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម ដែលក្នុងងនោះមានសហគ្រាសអាមេរិក។ លោកបានសង្កត់ធ្ងន់ថាឱកាសនិងសក្តានុពលសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនៅធំធេងណាស់ ដើម្បីនាំយកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ទន្ទឹមនឹងនោះ នារយៈពេលកន្លងទៅ  មានមុខញ្ញាបានប្រើប្រាស់ YouTube ដើម្បីនាំចេញនូវព័ត៌មានខុសពីកាពិត រំលោភលើច្បាប់វៀតណាម ហើយបានស្នើឲ្យ Google រួមសហការជាមួយវៀតណាមដើម្បីដោះស្រាយ លុបចោលព័ត៌មានទាំងនេះ។          រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន Alphabet លោក Eric Schmidt បានឲ្យដឹងថាលោកទើបនឹងបានចូលរួមពិធីបើកសម្ពោធគម្រោងការណ៍ស្ដីពីការបណ្ដុះ បណ្ដាលជំនាញឌីជីថលសម្រាប់កសិករវៀតណាម តាមនោះជួយឲ្យប្រជាពលរដ្ឋវៀតណាមអាចប្រើព័ត៌មានដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើពលកម្មនិង ផលិតកម្ម។ លោកក៏បានឲ្យដឹងថានឹងរួមសហការជាមួយវៀតណាមដើម្បីលុបចោលព័ត៌មានអាក្រក់រំលោភលើច្បាប់របស់វៀតណាម ហើយនឹងពិចារណាលើការបើកការិយាល័យតំណាងនៅ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ