នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាណែនាំការកសាង សេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នោះ អចិន្ត្រៃយ៍រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំដើម្បី ពិភាក្សាអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលស្ដីពី ភារកិច្ច ដំណោះស្រាយសំខាន់ៗ ក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩ ព្រមទាំងផ្ទៀងស្ដាប់និងផ្ដល់មតិចំពោះការកសាង សេចក្ដីសម្រេចចិត្តលេខ១៩ឆ្នាំ២០១៩ស្ដីពីការកែលម្អបរិយាកាសអាជីវកម្ម និង លើកកំពស់លទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាណែនាំការកសាង សេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)


អញ្ជើញថ្លែងការសន្និដ្ឋាននៃកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រាល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលត្រូវ បានលើកឡើងក្នុងសេចក្ដិសម្រេចចិត្តលេខ០១ ត្រូវមានស្មារតីលោតផ្លោះ ហ៊ាន គិត ហ៊ានធ្វើ និងនវានុវត្តន៍។

        ចំពោះសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ១៩ លោកនាយករដ្ឋមន្រ្តី បានស្នើថា ចាំបាច់ត្រូវចេញផ្សាយកាលពីដើមឆ្នាំក្នុងរយៈពេលដូចគ្នាជាមួយ សេចក្ដីសម្រេចចិត្តលេខ០១ សំដៅបន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាស វិនិយោគ អាជីវកម្ម និងលើកកំពស់លទ្ធភាពប្រកួតប្រជែង។

        ចំពោះការអនុវត្តភារកិច្ចផ្នែកសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា កំណើន លឿនប៉ុន្តែប្រការសំខាន់នោះគឺត្រូវរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច។ ចំពោះគោលនយោបាយថវិកា គឺចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធថវិកា ឡើងវិញ ដើម្បីសន្សំសម្ចៃការចំណាយនិងគ្រប់គ្រងយ៉ាងតឹងរឹងនូវករណីខ្ជះ ខ្ជាយផងដែរ។

        លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាណែនាំអោយជំរុញខ្លាំងការអនុវត្តរដ្ឋា ភិបាលអេឡិចត្រូនិក កសាងមូលដ្ឋានទិន្នន័យជាតិ ក៏ដូចជាអភិវឌ្ឍន៍សហគ្រាស បច្ចេកវិទ្យាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ