នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyen Xuan Phuc បានស្នើឱ្យ​បិទជើងហោះ​ហើរមកពីបណ្ដាប្រទេសដែលមានជំងឺកូវីដ ១៩ ទម្រង់ថ្មី

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសារាចរស្ដីពីការបង្កើនការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។
នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyen Xuan Phuc បានស្នើឱ្យ​បិទជើងហោះ​ហើរមកពីបណ្ដាប្រទេសដែលមានជំងឺកូវីដ ១៩ ទម្រង់ថ្មី - ảnh 1(រូបថត៖ ក្រសួងសុខាភិបាល)

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងការពារជាតិសម្របសម្រួលជាមួយក្រសួងនគរបាល គណៈកម្មាធិការប្រជាជនខេត្ត ក្រុងជាប់ព្រំដែនដើម្បីពង្រឹងការគ្រប់គ្រងព្រំដែន ទប់ស្កាត់ការឆ្លងចូលប្រទេស។ ទន្ទឹមនឹងនេះ បន្តគ្រប់គ្រងការធ្វើចត្តាឡីស័កចំពោះអ្នក ចូលប្រទេសតាមបទបញ្ញត្តិយ៉ាងតឹងរឹង។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងការបរទេសដឹកនាំការងារត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវចំពោះករណីពលរដ្ឋនៅឯបរទេសដែលមានបំណងចង់វិលត្រឡប់មកប្រទេសវិញ ។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ បិទជើងហោះហើរមកប្រទេសវិញ ពីបណ្ដាប្រទេស និងតំបន់ដែនដីដែលមានជំងឺកូវីដ ១៩ ទម្រង់ថ្មី ហើយកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ