នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងលោកជំទាវនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននិងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១០នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នាថ្ងៃទី៤ ខែតុលា ក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីជូនដំណឹងថា៖ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងលោកជំទាវនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននិងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១០នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ