នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទៅ​ទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន

(VOVWORLD) -នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ និងលើកទឹកចិត្តដល់សកម្មភាពរបស់ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទៅ​ទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ នាថ្ងៃទី ៨ ខែតុលានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅសាកសួរសុក្ខទុក និងជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាម សហគមហ៍ជនវៀតណាមប្រចាំនៅជប៉ុន។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ និងលើកទឹកចិត្តដល់សកម្មភាពរបស់ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។

ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថាវៀតណាមគឺជាដៃគូជួរមុខរបស់ជប៉ុននៅតំបន់ អាស៊ីអាគ្នេយ៍។ ជប៉ុនគឺជាដៃគូដ៏យូរអង្វែងនិងគួរឲ្យទុកចិត្តរបស់វៀតណាម ហើយវៀតណាមមានបំណងថា ជប៉ុន ជានិច្ចកាលជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ