នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - តាមរបាយការណ៍របស់គណៈកម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង១២ថ្ងៃទី២មីនា វៀតណាមមិនមានករណីឆ្លងជំងឺថ្មីចាប់ពីថ្ងៃទី១៣កុម្ភៈ។ ចំនួនអ្នកឆ្លងសរុបទាំង១៦នាក់សុទ្ធតែត្រូវបានព្យាបាលជាសះស្បើយ។ តាមរបាយការណ៍របស់គណៈ កម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង១២ថ្ងៃទី២មីនា វៀតណាមមិនមានករណីឆ្លងជំងឺថ្មីចាប់ពីថ្ងៃទី១៣កុម្ភៈ។ ចំនួនអ្នកឆ្លងសរុបទាំង១៦នាក់សុទ្ធតែត្រូវបានព្យាបាលជាសះស្បើយ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី២ មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយគណៈកម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បង្កឡើងដោយវីរុស SARS-CoV-2។ តាមរបាយការណ៍របស់គណៈ កម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង១២ថ្ងៃទី២មីនា វៀតណាមមិនមានករណីឆ្លងជំងឺថ្មីចាប់ពីថ្ងៃទី១៣កុម្ភៈ។ ចំនួនអ្នកឆ្លងសរុបទាំង១៦នាក់សុទ្ធតែត្រូវបានព្យាបាលជាសះស្បើយ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ការដែលវៀតណាមមិនមានករណីឆ្លងជំអឺថ្មីក្នុងអំឡុងពេល១៧ថ្ងៃកន្លងទៅជារឿងល្អ ប៉ុន្តែ ស្ថានភាពជំងឺកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញដោយឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅប្រទេសនិងតំបន់ដែនដីចំនួន៦៧។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា៖ “កុំឲ្យមើលងាយ បន្ធូរបន្ថយការប្រមូលអារម្មណ៍ មិនទុកឲ្យប្រជាជនត្រូវភ័យខ្លាច។ យើងត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់និងឆាប់រហ័ស មិនមានការរើសអើងទេ ប៉ុន្តែចំពោះអ្នកមកពីតំបន់មានជំអឺ យើងត្រូវតែដាក់ដាច់ដោយឡែកដើម្បីការពារសុខភាពរបស់ប្រជាជន។ យើងអាចបន្តលះបង់ផលប្រយោជន៍សេដ្ឋកិច្ចដើម្បីការពារសុខភាពសម្រាប់ប្រជាជន ធានាឲ្យវៀតណាមជាប្រទេសមានសុវត្ថិភាពក្នុងបរិបទដែលជំងឺ Covid-19 កំពុងឆ្លងរាលដាលនៅទ្វីបទាំងអស់ទូទាំងពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ