នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបញ្ចប់មួយទសវត្សរ៍ "តឹតត្បិត"

(VOVWORLD) -នាថ្ងៃទី ៣ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា គោលនយោបាយរឹតត្បិតលើវិស័យសាធារណៈជាច្រើន របស់រដ្ឋាភិបាលបានបញ្ចប់ ក្រោយរយៈពេល ១ ទសវត្សរ៍អនុវត្តន៍។ 
នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបញ្ចប់មួយទសវត្សរ៍  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

ថ្លែងមតិនៅក្នុងមហាសន្និបាតជាប្រចាំឆ្នាំនៃគណបក្សអភិរក្សកាន់អំណាចនោះ លោកស្រី Theresa May បានអះអាងថា គណបក្សអភិរក្សមិនត្រឹមតែលុបចោលស្ថានភាពវឹកវរប៉ុណ្ណោះទេ ថែមទាំងវែកចេញគោលមាគ៌ាឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបន្តថាផែនការចាយវាយថ្មីរបស់រដ្ឋាភិបាលចាប់ពីឆ្នាំ២០១៩ តទៅ នឹងបន្តកាត់បន្ថយបំណុល ប៉ន្តែនឹងបង្កើនសេវាសាធារណៈ។

នៅក្នុងមហាសន្និបាតនៃគណបក្សអភិរក្សលើកនេះ លោកស្រី Theresa Mayក៏បានអំពាវនាវឲ្យបក្ខជនសាមគ្គីគ្នាអំពី Brexit និងគាំទ្រផែនការចាកចេញពី  (EU) របស់លោកស្រី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ