នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានអំពីហានិភ័យខ្ពស់នៃការមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា “ វាទំនងជា” ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (EU) នឹងមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នោះទេ។
នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានអំពីហានិភ័យខ្ពស់នៃការមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដោយពិភាក្សាពីលទ្ធភាពនៃកិច្ចប្រជុំកំពូលស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit ( រូបថត៖ VNA)

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីទប់ស្កាត់ភាពវឹកវរដែលអាចកើតមានឡើង នៅ ពេលដែលភាគីទាំងពីរ បានបញ្ចប់ រយៈពេលអន្តរកាលនៅថ្ងៃទី ៣១ ខែធ្នូខាងមុខ។

ថ្នាក់ដឹកនាំអង់គ្លេសបានព្រមានដូចពោលខាងលើ ក្នុងបរិបទដែលភាគីទាំងពីរឯកភាពគ្នា ជ្រើសរើសយកថ្ងៃទី ១៣ ខែធ្នូ គឺជាថ្ងៃចេញសេចក្តីសម្រេចចិត្តចុងក្រោយសម្រាប់ការចរចាកិច្ចព្រមព្រៀងក្រោយ Brexit ។

ប៉ុន្តែទោះបីពេលវេលាកំណត់នេះមិនទាន់មកដល់ក៏ដោយ ក៏ប៉ុន្តែលទ្ធភាពនៃការឈានទៅរកភាពជោគជ័យនេះគឺពិតជាទាបណាស់ ពីព្រោះគណៈរដ្ឋមន្រ្តីអង់គ្លេសចាត់ទុកសេចក្តីព្រាងនៃកិច្ចព្រមព្រៀងដែលស្នើឡើងដោយសហភាពអឺរ៉ុប គឺមិនអាចទទួលយកបាន   ឡើយ។ នាបច្ចុប្បន្ននេះ ភាគីទាំងពីរនៅតែមិនឯកភាពគ្នាលើខ្លឹមសារគន្លឹះទាំង៣ រួមមានសិទ្ធិនេសាទ សមភាពនិងការដោះស្រាយវិវាទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ