នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឲ្យរដ្ឋសភាគោរពដំណើរការ Brexit

នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឲ្យរដ្ឋសភាគោរពដំណើរការ Brexit - ảnh 1
នាយករដ្ឋមន្រ្តីលោកស្រី Theresa May អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍មួយនៅក្រុងឡុងដ៍កាលពីថ្ងៃទី២ វិច្ចិកា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ វិច្ចិកា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May
អះអាងថា រដ្ឋសភាប្រទេសនេះត្រូវទទួលស្គាល់លទ្ធផលនៃការបោះប្រជាមតិដែល
ប្រជាជនអង់គ្លេសភាគច្រើនគាំទ្រការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា
Brexit ហើយតាមនោះទុកឲ្យរដ្ឋាភិបាលអនុវត្តន៍បែបបទទាក់ទិននានាដល់បញ្ហា
នេះ។លោកស្រី May អះអាងថា លទ្ធផលនៃការបោះប្រជាមតិកាលពីខែមិថុនា
កន្លងទៅគឺច្បាស់លាស់និងត្រឹមត្រូវតាមច្បាប់​។តាមផែនការ នាខែមិនាឆ្នាំ២០១៧
 នាយករដ្ឋមន្ត្រីលោកស្រី Theresa May នឹង ដាក់ឲ្យចូលជាធរមាននូវមាត្រាទី៥០នៃ
សន្ធិសញ្ញា Lisbon តាមនោះចាប់ផ្ដើមដំណើរការក្នុងរយៈ ពេល២ឆ្នាំដើម្បីចាកចេញ
ពី EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ