នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោកបញ្ជាឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោកបញ្ជាឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi (រូបថត៖AP)

(VOVworld) - ក្រោយពីការវាយប្រហារដោយគ្រាប់បែកដែលបណ្ដាលឲ្យមនុស្សរាប់
រយនាក់ស្លាប់និងរងរបួសនៅរដ្ឋធានីបាដាដនាថ្ងៃទី៣ កក្កដា កន្លងទៅនាយក
រដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បានបញ្ជាឲ្យផ្លាស់ប្ដូរវិធានការសន្តិសុខ។
លោក al-Abadi បានសង្កត់ធ្ងន់ថា កងកម្លាំងសន្តិសុខទាំងអស់ត្រូវផ្អាកការប្រើប្រាស់
ឧបករណ៍ចល័តស្វែងរក គ្រឿងផ្ទុះនៅប៉ូស្តិ៍សន្តិសុខ ដោយសារឧបករណ៍នេះជា
ទំនិញក្លែងក្លាយបានជាមិនរកឃើញបានអ្វីទេ។លោក al-Abadi ក៏បានសំណូមពរ
ឲ្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ជំរុញដំណើរការអនុវត្តន៍ឧបករណ៍ត្រួតពិនិត្យមធ្យោបាយ
ចរាចរណ៍នៅគ្រប់ផ្លូវចេញចូលរដ្ឋធានី ព្រមទាំងបុគ្គលិកសន្តិសុខ ទាំងអស់នៅ
ប៉ូស្តិ៍សន្តិសុខពុំប្រើប្រាស់ទូរស័ព្ទចល័តនៅពេលបំពេញភារកិច្ច។ វិធានការសន្តិ
សុខមួយចំនួនទៀតក៏នឹងបានអនុវត្តន៍ដូចជាការធ្វើចារកម្មពី អាកាសនិងប្រមូល
ផ្ដុំព័ត៌មានស៊ើបការណ៍សម្ងាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ