នាយរកដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅជប៉ុនសំដៅជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ទាប់ពី Brexit

(VOVWORLD) - ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសនេះ លោកស្រី Theresa May នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ជប៉ុនចាប់ពីថ្ងៃទី ៣០ សីហា ដល់ទី ១ កញ្ញា។ 
នាយរកដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅជប៉ុនសំដៅជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ទាប់ពី Brexit - ảnh 1នាយរកដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅជប៉ុនសំដៅជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ទាប់ពី Brexit 

(VOVworld) – ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសនេះ លោកស្រី Theresa May នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ជប៉ុនចាប់ពីថ្ងៃទី ៣០ សីហា ដល់ទី ១ កញ្ញា។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច លើកនេះ នាយករដ្ឋមន្រ្តី Theresa May នឹងចូលគាល់ព្រះមហាក្សត្រ ជប៉ុន Akihito និងជួបចរចារក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ស្តីពីអនាគត់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេសជាមួយជប៉ុន បន្ទាប់ពី Brexit។ តាមការកំណត់របស់ EU បណ្ដាការចរចារជាផ្លូវការអំពីពាណិជ្ជកម្មសេរីរវាងអង់គ្លេសជាមួយប្រទេសនានានឹងត្រូវបានអនុវត្តក្នុងពេលដែលអង់គ្លេសចាកចេញពី EU ទាំងស្រុង។ រួមដំណើរជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលើកនេះមានថ្នាក់ដឹកនាំសហគ្រាសជាច្រើននាក់។ ប្រការនេះបង្ហាញនូវ ប្រៀបខ្លាំងនៃមជ្ឈដ្ឋានសហគ្រិនអង់គ្លេសក៏ដូចជាជំនឿជាក់ទៅលើទំនាក់ទំនងសេដ្ឋកិច្ចអង់គ្លេស-ជប៉ុន។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី  Theresa May អះអាងជាថ្មីម្តងទៀតជាមួយបណ្ដាក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើអាជីវកម្មនៅអង់គ្លេសអំពីការយកចិត្តទុកដាក់និងការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេសលៃទុកឲ្យមជ្ឈដ្ឋានវិនិយោគិនជប៉ុន។ បណ្ដាការពិភាក្សាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីត្រូវបានចាត់ទុកជាភ័ស្តុតាងសំរាប់ការដែល៖ការចាកចេញពីEUនឹងបង្កើតលក្ខណៈងាយស្រួលថែមទៀតសំរាប់អង់គ្លេសជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយខឿនសេដ្ឋកិច្ចធំៗដូចជប៉ុននិងចិន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ