នាំវិស័យទេសចរណ៍វៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ

(VOVWORLD) -នាថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទតាម អ៊ីនធឺណិតស្ដីពីការអនុវត្តផែនការសកម្មភាពរបស់រដ្ឋាភិបាលនិងផែនការសកម្មភាពរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ជាមួយខេត្ត ក្រុងចំនួន ៦៣ ក្នុងទូទាំងប្រទេស។ 
នាំវិស័យទេសចរណ៍វៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ - ảnh 1 នាំវិស័យទេសចរណ៍វៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ

នាថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទតាម អ៊ីនធឺណិតស្ដីពីការអនុវត្តផែនការសកម្មភាពរបស់រដ្ឋាភិបាលនិងផែនការសកម្មភាពរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ជាមួយខេត្ត ក្រុងចំនួន ៦៣ ក្នុងទូទាំងប្រទេស។ កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអនុវត្ត សេចក្តីសម្រេចចិត្តលេខ ០៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍ទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលបានដាក់ចេញនូវភារកិច្ចសំខាន់ចំនួន ៨ និងគម្រោងការណ៍វិនិយោគលើវិស័យទេសចរណ៍ចំនួន១៥។ ក្នុងនោះ គោលដៅដល់ឆ្នាំ ២០២០ គឺនាំផ្នែកទេសចរណ៍វៀតណាមឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចរអន្តរជាតិពី ១៧ ដល់ ២០ លាននាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន ៨២ លាននាក់ ហើយរួមចំណែកជាង ១០% នៃ GDP។

នៅក្នុងសន្និសីទនេះ ខេត្ត ក្រុងទាំង៦៣ នៅទូទាំងប្រទេសបានធ្វើការពិភាក្សាអំពីភារកិច្ច និងដំណោះស្រាយមួយចំនួនដូចជា៖ ផ្លាស់ប្ដូរថ្មីការយល់ដឹង ការត្រិះរិះអំពី ការអភិវឌ្ឍទេសចរណ៍ និងរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ