និស្សិតបរទេសអំណរបុណ្យតេតប្រពៃណីវៀតណាម

និស្សិតបរទេសអំណរបុណ្យតេតប្រពៃណីវៀតណាម - ảnh 1
និស្សិតបរទេសអំណរបុណ្យតេតប្រពៃណីវៀតណាម (VOV)


        Vovworld-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំនេះ នៅបណ្ដាមហាវិទ្យាល័យ
​វិទ្យាស្ថានសាលាជាន់ខ្ពស់នៅរដ្ឋធានីហាណូយមាននិស្សិតបរទេសចំនួនជាង​
១១០នាក់ស្នាក់នៅទទួលបុណ្យតេតប្រពៃណីនៅវៀតណាម។ នេះជាឆ្នាំដំបូង Lou
Varvas (និស្សិតបារាំង)បានទទួលបុណ្យតេតប្រពៃណីរបស់វៀតណាម។ Lou Varvas
បានចែករំលែកថា បុណ្យតេតនៅវៀតណាមសប្បាយណាស់ ខ្ញុំ​បាន​ឃើញគេទៅ
ទិញទំនិញផ្កាម់ាក់ខៃដើម្បីអំណរបុណ្យតេត។​តាមរយៈលោក​គ្រូ​អ្នកគ្រូមិត្តភក្តិខ្ញុំបាន
យល់អំពីផ្នែកវប្បធម៍ដោយឡែកក្នុងបុណ្យតេតប្រពៃណី​របស់ជនវៀតណាម។ រីឯ
Riccaroi Bessard (និស្សិតកាណាដា) បានឃើញថា​បុណ្យតេតនៅវៀតណាមកក់ក្តៅ
ជនគ្រប់រូបបានប្រជុំគ្នាអំណរទទួលបុណ្យ​ចូល​ឆ្នាំថ្មីរួមពិសារម្ហូបអាហារឆ្ងាញ់និង
ប្រសិទ្ធិពរគ្នារាល់សេចក្តីល្អៗសុខសាន្ត​ត្រាណក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ខណៈពេលនោះនិស្សិតវៀតណាមនៅរដ្ឋធានីបារីសបានរួមជាមួយនិស្សិតបារាំងរៀបចំ
វែកនុំអន្សមដូចជារបៀបរំលឹកអំពិប្រភពដើមរបស់ខ្លួន។ Nguyen Tri Bao ប្រធានសមាគមនិស្សិតវៀតណាមនៅទីក្រុងប៉ារីសបានឲ្យដឹងថា៖

        “ការផ្ដើមគំនិតចាប់ប្រភពពីអ្នកណាក៏ស្គាល់ដល់នុំអន្សមប៉ុន្តែមិនសូវមាន​មិត្តជា
ច្រើនបានស្គាល់ដល់ការវែកនុំអន្សមឡើយ។ សមាជិកជាច្រើនបានមិន​ដេក​យប់មុន
ដើម្បីត្រៀមរៀបចំ។​ យើងខ្ញុំសប្បាយរីករាយខណៈឃើញបណ្ដា​មិត្ត​និយមចូលចិត្តនិង
ទោះបីជាលើកដំបូងក្តិប៉ុន្តែបណ្ដាមិត្តវែកបាននុំស្អាតៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ