បើកកិច្ចចរចាអំពីកិច្ចព្រមព្រៀង RCEP លើកទី២៨

(VOVWORLD) - កិច្ចព្រមព្រៀង RCEP កំពុង ឈានចូលដំណាក់កាលចុងក្រោយ ហេតុដូច្នេះហើយទាមទារអោយមានការ ប្ដេជ្ញាចិត្តខាងនយោបាយដ៏ខ្ពស់របស់បណ្ដាប្រទេស ដើម្បីសម្រេចកិច្ចចរចា ព្រម ទាំងស្នើអោយប្រទេសទាំងអស់ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងភាពបត់បែនចំពោះបញ្ហានៅសេសសល់។
បើកកិច្ចចរចាអំពីកិច្ចព្រមព្រៀង RCEP លើកទី២៨ - ảnh 1 ទិដ្ឋភាពនៅកិច្ចចរចា (រូបថត៖ baocongthuong.vn)

  នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងដាណាំងភាគកណ្ដាលវៀតណាមបាន ប្រារព្ធកិច្ចចរចាអំពីកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) លើកទី២៨។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយ គុណភាពខ្ពស់ សំដៅឆ្ពោះទៅរកការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយរវាងប្លុកអាស៊ានជាមួយដៃគូចំនួន៦រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ និងឥណ្ឌា ឬបានហៅថា អាស៊ាន+៦។

        ថ្លែងនៅពិធីបើក លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង១៦ដែលចូលរួមកិច្ចចរចា។ លោកបានចាត់ទុកថា កិច្ចព្រមព្រៀង RCEP កំពុង ឈានចូលដំណាក់កាលចុងក្រោយ ហេតុដូច្នេះហើយទាមទារអោយមានការ ប្ដេជ្ញាចិត្តខាងនយោបាយដ៏ខ្ពស់របស់បណ្ដាប្រទេស ដើម្បីសម្រេចកិច្ចចរចា ព្រម ទាំងស្នើអោយប្រទេសទាំងអស់ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងភាពបត់បែនចំពោះបញ្ហានៅសេសសល់។ រដ្ឋមន្រ្តីលោក Tran Tuan Anh បានអះអាងថា ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃកិច្ចចរចាលើក នេះនិងជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត សហការជាមួយប្រទេសទាំងអស់សំដៅសម្រេចបានគោលដៅចុះហត្ថ លេខាលើកិច្ចព្រមព្រៀង RCEP ក្នុងឆ្នាំ២០២០។

        “ក្នុងឆ្នាំ២០១៩ យើងបានឃើញកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រុមចរចា មកពីប្រទេសទាំងអស់ក្នុងកិច្ចព្រមព្រៀង RCEP នេះ។ រហូតដល់ពេលនេះ យើង សម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ៗដោយមានជំពូក៧និងឧបសម្ព័ន្ធ៣។ ខ្ញុំ សង្ឃឹមថា យើងនឹងបន្តសម្រេចបានលទ្ធផលវិជ្ជមានបន្ថែមទៀតទាក់ទិនដល់ ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា និងវិនិយោគ។ កិច្ចចរចាលើកទី២៨នេះនឹង ជាឱកាសចុងក្រោយដើម្បីអោយយើងអាចបញ្ចប់ការចរចា មុនពេលដែលថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសយើងនឹងជួបពិភាក្សាគ្នានាដើមឆ្នាំ២០២០”។

        គួរបញ្ជាក់ថា ប្រសិនបើសម្រេចបានជោគជ័យនោះ គឺ RCEP នឹងបង្កើត ឡើងតំបន់សេដ្ឋកិច្ចមួយដោយមានចំនួនប្រជាជនសរុបឡើងដល់ទៅ៣,៤ពាន់លាននាក់ ហើយស្រូបយក៣០%នៃទំហំពាណិជ្ជកម្មសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ