បើកកិច្ចប្រជុំបណ្តាញសមាជិការសភា និងកិច្ចប្រជុំនៃគណៈកម្មាធិការអប់រំ ផ្សព្វផ្សាយព័ត៌មាន និងវប្បធម៌នៃសហព័ន្ធសភាភាសាបារាំង

(VOVWORLD) - ពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកាសភានិងកិច្ចប្រជុំនៃគណៈកម្មាធិការ អប់រំ ផ្សព្វផ្សាយព័ត៌មាននិងវប្បធម៌នៃសហព័ន្ធសភាភាសាបារាំង (APF) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី ២៦ ខែកុម្ភៈ។
បើកកិច្ចប្រជុំបណ្តាញសមាជិការសភា និងកិច្ចប្រជុំនៃគណៈកម្មាធិការអប់រំ ផ្សព្វផ្សាយព័ត៌មាន និងវប្បធម៌នៃសហព័ន្ធសភាភាសាបារាំង - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

ថ្លែងក្នុងពិធិបើកកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរយ៉ាងកក់ក្តៅចំពោះតំណាងមកចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកាសភានិងកិច្ចប្រជុំ APF ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែកុម្ភៈ។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា អង្គការអន្តរជាតិ ភាសាបារាំង និងបណ្តាប្រទេសជាសមាជិកក្នុងសហគមន៍បណ្តាប្រទេសនិយាយភាសាបាំរាំង តែងតែដើរតួនាទីសំខាន់ៗក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមជានិច្ចកាលចែករំលែកនិងគាំទ្រចំពោះតម្លៃនិងគោលដៅរបស់សហគមន៍បណ្តាប្រទេសនិយាយភាសាបារាំង នោះគឺជាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងភាពសម្បូរបែបនៃវប្បធម៌ - ភាសា សាមគ្គីភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ទាំងនេះគឺជាគោលដៅដែលរដ្ឋនិងប្រជាជនវៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្នហើយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗលើវិស័យជាច្រើន។ លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថា APF ក៏ដូចជា បណ្ដាអន្តរសភាដទៃទៀតនឹងក្លាយទៅជាកន្លែងដែលសមាជិកសមាជិកាសភាបន្តបង្ហាញទស្សនៈរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រជាជន រួមគ្នាកសាង និងការពារពិភពលោកមួយប្រកបដោយសាមគ្គីភាពសន្តិភាព ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការពហុភាគី និងដោះស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ឆ្ពោះទៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ