បើកការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥

(VOVworld) - នាព្រឹកថ្ងៃទី១៦ កក្កដា ពិធីបើកការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ
២០១៥ក្រោមប្រធានបទ “មោទណភាពវៀតណាម” បានរៀបចំឡើងនៅរដ្ឋធានី
ហាណូយ។ការបោះជំរុំរដូវក្ដៅឆ្នាំនេះទាក់ទាញការចូលរួមរបស់យុវជនជំទង់វៀត
ណាមនៅឯបរទេសចំនួន១៦០នាក់ដែលមកពីប្រទេសនិងតំបន់ដែនដីចំនួន២១។
ថ្លែងមតិនៅទីនេះ លោក Vu Hong Nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
និងជាប្រធានគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា៖
បើកការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥ - ảnh 1
ទិដ្ឋភាពនៃពិធីបើកការបោះជំរុំរដូវក្ដៅលៃទុកឲ្យយុវជនជំទង់វៀតណាមនៅឯបរទេសឆ្នាំ២០១៥

“ក្នុងដំណើរពីភាគខាងជើងទៅភាគខាងត្បូង ប្អូនៗនឹងបានឃើញការផ្លាស់ប្ដូរដ៏ធំ
ធេងរបស់ប្រទេសជាតិលើគ្រប់វិស័យក៏ដូចជាមនោសញ្ចេតនាដ៏ស៊ីជំរៅដែលប្រ
ជាជននៅក្នុងប្រទេសលៃទុកសំរាប់ជនវៀតណាមនៅឯបរទេស។យើងខ្ញុំសង្ឃឹម
ថា រាល់ការយល់ដឹង និងអនុស្សាវរីយ៍ក្រោយពីពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ
នឹងលើកទឹកចិត្តប្អូនៗទាំងអស់ឲ្យកាន់តែជិតស្និទ្ធជាមួយស្រុកកំណើតពី១ថ្ងៃទៅ
១ថ្ងៃថែមទៀត”។

ការបោះជំរុំរដូវក្ដៅឆ្នាំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល១៨ថ្ងៃ ហើយឆ្លងតាមខេត
ក្រុងចំនួន១២លើទូទាំងប្រទេសដោយមានសកម្មភាពជាច្រើនសំដៅរំលឹកគុណ
បំណាច់របស់ជីដូនជីតានិងគោរពវិញ្ញក្ខ័ន្ទបណ្ដាយុទ្ធជនដែលបានពលីជីវិតដើម្បី
បុព្វហេតុតស៊ូការពារប្រទេសជាតិ។ ដើម្បីបង្កើនព័ត៌មានស្ដីពីការបោះជំរុំឆ្នាំនេះ
គណៈកម្មាធិការរដ្ឋអំពីជនវៀតណាម នៅឯបរទេសបានកសាងគេហទំព័រណ៍
ដោយឡែកនៅអាស័យដ្ឋាន៖ www.traihevietnam.vn ឬ​ www.vietnamsummercamp.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ