បេក្ខជនចំនួន ១០០ នាក់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់


បេក្ខជនចំនួន ១០០ នាក់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់ - ảnh 1
ប្រធានថ្មីរបស់រដ្ឋសភាអ៊ីរ៉ាក់ លោក Samlim al-Jobouri Jiburi (Image: radiovietnam.vn)

(VOVworld) – នាថ្ងៃទី ២២ កក្កដា ប្រធានថ្មីរបស់រដ្ឋសភាអ៊ីរ៉ាក់ លោក Samlim al-
Jobouri Jiburi បានឲ្យដឹងថា៖ បេក្ខជនចំនួន ១០០ នាក់ បានដាក់សំណុំឯកសារឈរ ឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់ ក្នុងកាលៈទេសៈ បណ្ដាអ្នកនិតិបញ្ញត្តិនៃ ប្រទេសនេះត្រៀមរៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មីមួយនិងកសាងរដ្ឋាភិបាលពហុជាតិ
មួយ។ តាមកិច្ចព្រមព្រៀង សិទ្ធិអំណាចនឹងត្រូវបានបែងចែករវាងគណៈបក្សនយោ
បាយរបស់ជន Shiite ជន Sunni និងជន Kurd។ ក្នុងនោះ បេក្ខជនជាជន Kurd នឹងគ្រប់
គ្រងដំណែងប្រធានាធិបតី ប្រធានរដ្ឋសភានឹងជាជន Sunni និងនាយករដ្ឋមន្ត្រីនឹង
ជាជន Shiite។ មជ្ឈដ្ឋានសារព័ត៌មានអ៊ីរ៉ាក់បានផ្សាយព័ត៌មានថា៖ ក្នុងបញ្ជីរាយ នាមពោលខាងលើមានថ្នាក់ដឹកនាំសម្ព័ន្ធភាពជន Kurd នៅរដ្ឋសភាអ៊ីរ៉ាក់លោក​
Fuad Masoum និងអគ្គលេខាធិការរងសមាគមន៍ជនស្នេហារជាតិ លោក Barham Salih ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ