បេក្ខជនចំនួន ២ រូប ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជរជែកផ្ទាល់លើកាណាល់ទូរទស្ស

បេក្ខជនចំនួន ២ រូប ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជរជែកផ្ទាល់លើកាណាល់ទូរទស្ស - ảnh 1
បេក្ខជនចំនួន ២ រូប រួមមាន សមាជិកនៃគណៈបក្សប្រជាធិបតេយ្យ-សង្គម (SPD) លោក Peer Steinbuck និងសមាជិការនៃគណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ/សង្គមកាតូលីក (CDU/CSU) លោកស្រី Angela Merkel បានជរជែកផ្ទាល់លើកាណាល់ទូរទស្ស។ (Image: Vietnam+)

(VOVworld) – នាយប់ថ្ងៃទី ១ កញ្ញា បេក្ខជនចំនួន ២ រូប ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី
អាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២២ កញ្ញាខាងមុខ រួមមានសមាជិកនៃគណៈបក្ស
ប្រជាធិបតេយ្យ-សង្គម (SPD)  លោក Peer Steinbuck និងសមាជិការនៃគណៈបក្សសម្ព័ន្ធ
ភាពប្រជាធិបតេយ្យ/សង្គមកាតូលីក (CDU/CSU) លោកស្រី Angela Merkel បានជរជែក
ផ្ទាល់លើកាណាល់ទូរទស្ស។ លោក Steinbuck បានប្រកាសថា៖ ប្រសិនបើជាប់ឆ្នោត លោកនឹងបង្រួញ គំលៀតអ្នកមានអ្នកក្រក្នុងសង្គមតាមរយៈការអនុវត្តកំរិតបៀវត្សរ៍ក្នុង
ចំនួន​ប្រាក់ ៨.៥ អឺរ៉ូ ក្នុងមួយម៉ោង់។ ក្នុងពេលនោះ លោកស្រី Angela Merkel នៅរក្សា គោលនយោបាយកំរិតបៀវត្សរ៍តាមផ្នែកនិមួយៗ។ ស្តីពីបញ្ហានៅស៊ីរី បេក្ខជនទាំង ២ រូប សុទ្ធតែថោ្កលទោសយ៉ាងខ្លាំងក្លាចំពោះការបើរប្រាស់អាវុធ គីមីនៅស៊ីរី ហើយអះអាងថា៖ អាល្លឺម៉ោងនឹងមិនចូលរួមក្នុងការវាយប្រហារយោធារណាមួយតម្រង់ទៅលើប្រទេស
មជ្ឈឹមបូរព៌ារនេះឡើយ។ នាបេច្ចុប្បន្ន អ្នកបោះឆ្នោតចំនួន ៤៨% គាំទ្រលោកស្រី Merkel ក្នុងពេលនោះ លោក Steinbuck ទទួលបានសំលេងគាំទ្រចំនួន ៤៥%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ