បើកជំរុំរដូវក្តៅសម្រាប់​យុវជនជា​អាណិកជននិង​យុវវ័យ​ទីក្រុងហូជីមិញឆ្នាំ ២០២៣

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកក្កដា គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ និងសម្ព័ន្ធយុវជនទីក្រុងបានសហការគ្នារៀបចំពិធីបើកជំរុំរដូវក្តៅ “យុវជនអាណិកជន និងយុវវ័យទីក្រុងហូជីមិញ” លើកទី ១៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “មោទនភាពទឹកដីវៀតណាម”។
បើកជំរុំរដូវក្តៅសម្រាប់​យុវជនជា​អាណិកជននិង​យុវវ័យ​ទីក្រុងហូជីមិញឆ្នាំ ២០២៣ - ảnh 1ជំរុំរដូវក្តៅបានថតរូបជុំគ្នានៅមុខរូបសំណាកលោកប្រធានហូជីមិញ។

ជំរុំរដូវក្តៅមានការចូលរួមរបស់យុវជនអាណិកជនចំនួន៦០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន១៥។ ដោយប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ជំរុំរដូវក្តៅគឺជាឱកាសសម្រាប់យុវជនជាអាណិកជនមកទស្សនាទីកន្លែងល្បីល្បាញនៅទីក្រុងហូជីមិញដូចជា វិមានឯករាជ្យ សារមន្ទីរប្រវត្តិសាស្ត្រ... ហើយបានចូលរួមយុទ្ធនាការស្ម័គ្រចិត្តជាមួយយុវជនទីក្រុងនៅឃុំកោះ Thanh An ស្រុក Can Gio ទៅសាក់សួរសុខទុក្ខក្រុមគ្រួសារគោលនយោបាយ ធ្វើអនាម័យបរិស្ថាន ផ្លាស់ប្តូរកីឡា ជាពិសេសគឺរៀបចំសិក្ខាសាលាស្តីពី “យុវជន Thanh An ជាមួយសមាហរណកម្មអន្តរជាតិ” នៅឃុំកោះ Thanh An។ ប្អូន Nguyen Tuan Khang សិស្សថ្នាក់ទី ១០ អាណិកជននៅហុងគ្រីបានចូលរួមជំរុំរដូវក្តៅជាលើកដំបូង ដោយក្តីស្បាយរីករាយយ៉ាងខ្លាំងចំពោះសកម្មភាពស្ម័គ្រចិត្តនៅឃុំកោះ Thanh An ស្រុក Can Gio៖ “សំខាន់បំផុតគឺស្វែងយល់បន្ថែមពីប្រទេសជាតិ ស្វែងយល់ពីជីវភាពរស់នៅរបស់មនុស្សនៅជុំវិញ ខ្ញុំឃើញថាសកម្មភាពស្ម័គ្រចិត្តមានអត្ថន័យខ្លាំងណាស់។ នៅពេលវិលត្រឡប់មកប្រទេសហុងគ្រីវិញ ខ្ញុំចង់ប្រាប់មិត្តភក្តិអំពីការងារស្ម័គ្រចិត្តដែលខ្ញុំបានធ្វើដើម្បីជួយមនុស្សគ្រប់រូបនិងឧទ្ទេសនាមអំពីប្រទេសវៀតណាម”។

បន្ទាប់ពីពីធីបើកនៅទីក្រុងហូជីមិញជំរុំរដូវក្តៅសម្រាប់យុវជនអាណិកជនបានទៅទស្សនាទីតាំងវប្បធម៌និងទេសចរណ៍មួយចំនួន ហើយបានប្រគល់អំណោយចំនួន ៣០ ជូនសិស្សានុសិស្សនៅទីក្រុង Phan Thiet ខេត្ត Binh Thuan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ