បើកទូលាយកាណាល់ទាក់ទាញការវិនិយោគចូលមកវៀតណាម

បើកទូលាយកាណាល់ទាក់ទាញការវិនិយោគចូលមកវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ថ្លែងមតិនៅសន្និសីទនេះ (រូបថត៖VGP)


(VOVworld) - នាព្រឹកថ្ងៃទី១៦ តុលា នៅរដ្ឋធានីហាណូយ វៀតណាមសម្ព័ន្ធក្រុមហ៊ុន
VinaCapital បានរៀបចំសន្និសីទបណ្ដាវិនិយោគិនឆ្នាំ២០១៤។ថ្លែងមតិនៅទីនេះ ឧប
នាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានវាយតំលៃខ្ពស់ចំពោះការ ដែល
អង្គការ អង្គភាពអាជីវកម្មនានាពន្លឿនការវិនិយោគយ៉ាងសកម្ម ហើយអំពាវនាវឲ្យ
បណ្ដាដៃគូបរទេសសហប្រតិបតិ្តការ ធ្វើសាជីវកម្មនៅទីផ្សារវៀតណាម។លោក
Hoang Trung Hai បានអះអាងនូវការផ្ដួចផ្ដើមគំនិតរបស់រដ្ឋាភិបាលវៀតណាម ក្នុងការ
លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួល ដើម្បីវិនិយោគិនបរទេសចូលរួមធ្វើអាជីវ
កម្មនៅវៀតណាម។
ជាពិសេសលោក Hoang Trung Hai បានផ្លាស់ប្ដូរមតិដោយផ្ទាល់ជាមួយបណ្ដាវិនិ
យោគិន អំពីឱកាស គោលនយោបាយវិនិយោគក្នុងវិស័យមួយចំនួន ដែលទទួល
ការយកចិត្តទុកដាក់នៅសន្និសីទនេះ ដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងផលិត
កម្មឧស្សាហកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ