បើកទិវាវប្បធម៌រុស្ស៊ីនៅវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី ៥ តុលា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម រួមសហការជាមួយក្រសួងវប្បធម៌សហព័ន្ធរុស្ស៊ី រួមទាំងស្ថាប័នតំណងនៃប្រទេសទាំងពីរវៀតណាម -សហព័ន្ធរុស្ស៊ី បានបើកពិធី ទិវា វប្បធម៌រុស្ស៊ីនៅវៀតណាម។
បើកទិវាវប្បធម៌រុស្ស៊ីនៅវៀតណាម - ảnh 1បើកទិវាវប្បធម៌រុស្ស៊ីនៅវៀតណាម 

នាយប់ថ្ងៃទី ៥ តុលា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម រួមសហការជាមួយក្រសួងវប្បធម៌សហព័ន្ធរុស្ស៊ី រួមទាំងស្ថាប័នតំណងនៃប្រទេសទាំងពីរវៀតណាម -សហព័ន្ធរុស្ស៊ី បានបើកពិធី ទិវា វប្បធម៌រុស្ស៊ីនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋលេខាធិការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រុស្ស៊ីលោក Zhuravskiy Alexander បានសង្កត់ធ្ងន់ថា ទំនាក់ទំនងលើវិស័យវប្បធម៌រវាងរុស្ស៊ី និងវៀតណាមជានិច្ចកាលមានការអភិវឌ្ឍន៍យ៉ាងរស់រវើក។ បណ្ដាសកម្មភាពផ្លាស់ប្ដូរវប្បធម៌បានរៀបចំជាប្រចាំនៅប្រទេសទាំងពីរ ហើយរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាមលោកស្រី Trinh Thi Thuy បានឲ្យដឹងថា៖

"វៀតណាមនិងសហព័ន្ធរុស្ស៊ីមានប្រពៃណីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ។ ថ្ងៃនេះក្រោយរយៈពេលជាង ៦០ ឆ្នាំ នៃទំនាក់ទំនងការទូត យើងមានសេចក្តីរីករាយដោយឃើញថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងនោះមានវិស័យវប្បធម៌គឺកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសហប្រតិបត្តិការរវាង វៀតណាម និងសហព័ន្ធរុស្ស៊ី លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកាន់តែបានពង្រឹង និងពង្រីក។ ទិវាវប្បធម៌រុស្ស៊ីនៅវៀតណាមនឹងរួមចំណែកជំរុញចំណងមិត្តភាព ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីឲ្យកាន់តែអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ