បើកពិព័រណ៍ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ឆ្នាំ២០២៤

(VOVWORLD) - កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម ការវិនិយោគ ទេស ចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(C-L-V) ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅខេត្ត Attapeu ភាគខាងត្បូង ប្រទេសឡាវ។ 

បើកពិព័រណ៍ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ឆ្នាំ២០២៤ - ảnh 1ស្តង់តាំងបង្ហាញផលិតផលរបស់ខេត្ត Kon Tum។ (រូបថត៖ VOV)
នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនក្នុងក្របខ័ណ្ឌ សន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលប្រព្រឹត្តទៅនៅខេត្ត Attapeu ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា។ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ CLV ឆ្នាំនេះ បានឧទ្ទេសនាម និងតាំង បង្ហាញផលិតផលគំរូនៃបណ្ដាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងសហគ្រាសដែល កំពុងវិនិយោគក្នុងតំបន់ CLV ផងដែរ។
ពិព័រណ៌នេះមានស្តង់ទំនិញចំនួន ១១៨ ដែលតាំង បង្ហាញទំនិញប្រើប្រាស់ល្បីៗមកពីមូលដ្ឋាននានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន៖ ទំនិញឧស្សាហកម្មខ្នាតតូច សិប្បកម្មវិចិត្រសិល្បៈ សិប្បកម្មប្រពៃណី និងផលិតផល កសិកម្ម ជាដើម។ ក្រៅពីនោះ ពិព័រណ៌ក៏ផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលទេស ចរណ៍របស់ខេត្តនានាក្នុងតំបន់ CLV ផងដែរ។ នារាត្រីបើក ពិព័រណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់ ម៉ឺននាក់មកទស្សនា ទិញទំនិញ និងរីករាយជាមួយនឹងការសម្តែងសិល្បៈ ដែលសរសើរទឹកដី មនុស្ស វប្បធម៌ និងចំណងសាមគ្គីភាពរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ