បើកព្រឹត្តិការណ៍ “ពណ៌នៃទីក្រុងលោកអ៊ុំហូ“

(VOVWORLD) - កម្មវិធី “ពណ៌នៃទីក្រុងលោកអ៊ុំហូ” គឺជាឱកាសមួយសម្រាប់ប្រជាជនទីក្រុងនិងទូទាំងប្រទេស លើកតម្កើងឯករាជ្យ សេរីភាព និងសម្តែងការដឹងគុណចំពោះបុព្វបុរសជំនាន់មុន ដែលបានពលីកម្មសម្រាប់ប្រទេសជាតិ។

កាលពីយប់ថ្ងៃទី ១៩ មេសា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងកីឡាជាច្រើនជាមួយប្រធានបទ "ពណ៌នៃទីក្រុងលោកអ៊ុំហូ" ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) ជាមួយនឹងការសម្តែង 3D Mapping ក្រោមប្រធានបទ “ដំណើររយៈពេល ៥០ ឆ្នាំ នៃបេតិកភណ្ឌនិងអនាគត”។ កម្មវិធីនេះសម្តែងដោយក្រុមសិល្បៈវៀតណាម និងបណ្តាប្រទេសជុំវិញពិភពលោក ដូចជា បារាំង បែលហ្សិក សិង្ហបូរី។  ជាមួយនឹងកម្មវិធី 3D mapping នៅក្នុងព្រឹត្តិការណ៍ក៏មានកម្មវិធី "រាត្រីប្រទីបលើទន្លេ Saigon" ការសម្តែងកីឡាក្រោមទឹក ការសម្តែងសិល្បៈសហគមន៍ "របាំក្រមា" ការបង្ហាញយន្តហោះដ្រូន។ល។

បើកព្រឹត្តិការណ៍ “ពណ៌នៃទីក្រុងលោកអ៊ុំហូ“ - ảnh 1ទីស្នាក់ការក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញកាន់តែភ្លឺស្វាងជាមួយនឹងការសម្តែង 3D Mapping។ រូបថត៖ nhandan.vn

កម្មវិធី “ពណ៌នៃទីក្រុងលោកអ៊ុំហូ” គឺជាឱកាសមួយសម្រាប់ប្រជាជនទីក្រុងនិងទូទាំងប្រទេស លើកតម្កើងឯករាជ្យ សេរីភាព និងសម្តែងការដឹងគុណចំពោះបុព្វបុរសជំនាន់មុន ដែលបានពលីជីវិតដើម្បីប្រទេសជាតិ។ នេះក៏ជាឱកាសមួយសម្រាប់ទីក្រុងហូជីមិញ ឧទ្ទេសនាមដល់មិត្តភក្កិក្នុងស្រុក និងអន្តរជាតិអំពីរូបភាពទីក្រុងប្រកបដោយភាបស្វាហាប់ ថាមវន្ត ច្នៃប្រឌិត ពោពេញទៅដោយអត្តសញ្ញាណ ដែលជាកន្លែងប្រមូលផ្តុំស្មារតីជាតិ និងសេចក្តីប្រាថ្នាចំពោះអនាគត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ