បើកវេទិការមេគង្គ២០១៥


បើកវេទិការមេគង្គ២០១៥ - ảnh 1
បើកវេទិការមេគង្គ២០១៥


        Vovworld-ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគចូលមក​មហាអនុដំបន់
​ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាប្រធានបទនៃ​វេទិការ​មេគង្គឆ្នាំ២០១៥
​ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥តុលានៅរដ្ឋធានីវៀងច័ន្ទ​ឡាវ។ នៅវេទិការបណ្ដាតំណាង
​បានវិភាគរាល់បញ្ហារួមនៃសហគមន៍សេដ្ឋកិច្ច​អាស៊ាន (AEC) ដោយឯកភាពនេះជាអង្គការ
​សេដ្ឋកិច្ចរួមមានប្រទេសចំនួន១០នៃ​សមាគម​បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ ជាការ​
បោះជំហានសារវន្តនិងសំខាន់នៃដំណើរ​ការ​សហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន។
ថ្លែងមតិបើកវេទិការនេះ លោក Phuong Huu Viet ប្រធាន​សមាគម​អភិវឌ្ឍន៍​សហប្រតិបត្តិ
ការសេដ្ឋកិច្ច​វៀតណាម-ឡាវ-កម្ពុជាបានឲ្យដឹងថា៖

        “គោលដៅនៃវេទិការគឺសំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​វិនិយោគ​
បណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្ក​លក្ខណៈ​
ជួយបណ្ដាអង្គភាពអាជីវកម្មអាជីវករវៀតណាមនិងឡាវមានឱកាសផ្លាស់ប្តូរអំពី​ឥទ្ធិពល
នៃការសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន​តភ្ជាប់​អាស៊ានជាមួយ​មហាអនុដំបន់
ទន្លេមេគង្គនិងខ្លឹមសារទាក់ទិនក្នុងផលិតកម្មអាជីវកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ