បើកវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥

(VOVWORLD) - វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (AFF 2025) ក្រោមប្រធានបទ “ការកសាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយការរួបរួម បរិយាប័ន្ននិងភាព ធន់ក្នុងបរិបទនៃបរិវត្តកម្មសាកល” បានបើកនារសៀលថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុង ហាណូយ។

បើកវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ - ảnh 1ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានស្ដីពីវេទិកាអនាគតអាស៊ានឆ្នាំ២០២៥។ (រូបថត៖ VOV)
ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ២៥-២៦ ខែកុម្ភៈ) នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុត ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់នៅវេទិកា។ គណៈប្រតិភូជាង ៥០០ នាក់បានចុះឈ្មោះ ចូលរួមដោយផ្ទាល់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ាន និងដៃគូនានា; អ្នកជំនាញ និងអ្នកប្រាជ្ញឈានមុខគេក្នុងតំបន់ និងអន្តរជាតិ; ឯកអគ្គរដ្ឋទូត មន្ត្រីជាន់ ខ្ពស់នៃប្រទេសអាស៊ាន និងដៃគូ អង្គការអន្តរជាតិ; តំណាងធុរកិច្ច មូលដ្ឋាននិង អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើន។
AFF 2025 រួមមានសម័យប្រជុំពេញអង្គស្តីពី "និន្នាការធំៗដែលប៉ះពាល់ដល់ អាស៊ាន និងពិភពលោកដល់ឆ្នាំ ២០៣៥", "ការពង្រឹងគោលការណ៍ជាមូលដ្ឋាន របស់អាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលអនាគត", "កិច្ចសហ ប្រតិបត្តិការអនុតំបន់ឆ្ពោះទៅរកការជំរុញភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព", "ការគ្រប់គ្រងបច្ចេកវិទ្យាទើបលេចចេញ ដើម្បីធានានូវសន្តិសុខគ្រប់ជ្រុងជ្រោយ” រួមជាមួយសកម្មភាពសំខាន់ៗច្រើនផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ