បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

         

បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1
បក្សរដ្ឋរដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូលរួមដំណើការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ (Image: VOV)



 (VOV) -បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមគាំទ្រវិនិយោគិនបរទេសចូល​រួម​ដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ នេះគឺជា​ការ​អះអាង
របស់លោក Vu Van Ninh ឧបនាយករដ្ឋមន្ត្រីវៀតណាម ​នៅក្នុងជំនួបសន្ទនា
ជាមួយលោក Edward Tucker ប្រធាន​និងជា​អគ្គនាយកក្រុមហ៊ុធានារ៉ាប់រង
អាយុជីវិត AIA នៃសម្ព័ន្ធក្រុមហ៊ុន AIG របស់អាមេរិក។ លោក Vu Van Ninh បានវាយតំលៃខ្ពស់សកម្មភាព​អាជីវកម្មរបស់  AIA ក៏ដូចជាបណ្ដាការ
រួមវិភាគទានរបស់អង្គភាព​អាជីវកម្ម​នៅក្នុងការងារសុខុមាលភាពសង្គម
 របស់វៀតណាម​ និងលោក​បានអះអាងថា៖ បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម
កំពុងប្តេជ្ញាអនុវត្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លា
 បើកចេញឱកាសជាច្រើនសំរាប់វិនិយោគិននានា នៅក្នុងនិងក្រៅប្រទេស។ 
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា៖ តម្រូវការខាងវិនិ
យោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាមដោយប្រភពទុនយូរអង្វេង
 និង  AIA អាច​ចូលរួមបណ្ដាគំរោងការណ៍នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ