បើកសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី១៩

(VOVWORLD) - នាថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកសន្និសីទ កិច្ចការបរទេសទូទាំងប្រទេសលើកទី១៩ ដោយប្រធានបទ “ម្ចាស់ការ ច្នៃប្រឌិត បម្រើការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍដោយចីរភាព”។
បើកសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី១៩ - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅពិធីបើក (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានអះអាងថា សន្និសីទនេះគឺសំដៅជួយ តំណាងនៃតំបន់នានាមិនត្រឹមតែក្ដាប់ជាប់បម្រែបម្រួលថ្មីៗក្នុងតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជួបពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហការ លើកស្ទួយ ប្រសិទ្ធភាពក្នុងការងារកិច្ចការបរទេស ក្នុងនោះមានគោលជំហធ្វើសមាហរណ កម្មអន្តរជាតិយ៉ាងទូលំទូលាយទៀតផង។

        “សន្និសីទលើកនេះមានអត្ថន័យដ៏សំខាន់ណាស់ ព្រោះថាវាប្រព្រឹត្តទៅក្នុង បរិបទដែលឆ្នាំនេះជាឆ្នាំគន្លឹះនៃការអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១២របស់បក្ស ការអនុវត្តគោលជំហរធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនិង សេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភាស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ដំណាក់កាល២០១៦-២០២០ និងការអនុវត្តដោយព្រមៗគ្នាជំហានលោតផ្លោះ យុទ្ធសាស្ត្រទាំង៣នោះគឺ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សា ភ្ជាប់ទៅនឹងការផ្លាស់ប្ដូររូបសណ្ឋានកំណើន លើកស្ទួយប្រសិទ្ធភាពនៃកិច្ចការ បរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិ”។

        លោក Pham Binh Minh បានវាយតំលៃថា នាពេលកន្លងទៅ កិច្ចការបរ ទេសនៅតំបន់នានា មានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៖

        “នៅក្នុងសមិទ្ធផលរួមនោះ មានការរួមវិភាគទានដ៏សំខាន់នៃកិច្ចការបរទេស នៅតំបន់ និងបងប្អូនបំពេញកិច្ចការបរទេសនៅតំបន់។ កិច្ចការបរទេសនៅតំបន់ ត្រូវបានអនុវត្តន៍ដោយភាពម្ចាស់ការនិងសកម្ម។ យើងបានបើកទូលាយនិងធ្វើ អាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងជាមួយដៃគូអន្តរជាតិនានា បើក ទូលាយទីផ្សារនាំចេញ ជំរុញពាណិជ្ជកម្ម ការវិនិយោគ រួមវិភាគទានជាក់ស្ដែង ទៅក្នុងគោលដៅអភិវឌ្ឍនៃតំបន់និងទូទាំងប្រទេស”។

        ស្ដីពីទិសដៅភារកិច្ចក្នុងដំណាក់កាល២០១៨-២០២០ បណ្តាតំបន់បន្ត សហការយ៉ាងស្អិតរមួតជាមួយក្រសួងការបរទេសនិងស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃកិច្ចការបរទេស បម្រើការអភិវឌ្ឍ និងធ្វើសមាហរណកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ