បើកសន្និសីទអគ្គនាយកគយនៃបណ្តាប្រទេសអាស៊ាន លើកទី ៣៣

(VOVWORLD) - សន្និសីទអគ្គនាយកគយនៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៣ បានបើកនាព្រឹកថ្ងៃទី៤ ខែមិថុនា នៅទីក្រុង Phu Quoc (ខេត្ត Kien Giang-វៀតណាម)។ 
បើកសន្និសីទអគ្គនាយកគយនៃបណ្តាប្រទេសអាស៊ាន លើកទី ៣៣  - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Tran Anh/haiquanonline.com.vn)

សន្និសីទនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ៦ ខែមិថុនា) រួមទាំងខ្លឹមសារចំនួន ១២។ សន្និសីទក៏បានសម្រេចចិត្តលើទិសដៅបន្តអនុវត្តបញ្ជីពន្ធរួមអាស៊ាន ច្រកចេញចូលតែមួយរបស់អាស៊ាន កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក   (MRA) ស្តីពីសហគ្រាសអាទិភាព (AEO) ក្នុងអាស៊ាន។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម លោក Nguyen Van Can បានឲ្យដឹងថា ក្នុងនាមជាប្រធានគយអាស៊ានសម្រាប់អាណត្តិឆ្នាំ ២០២៤- ២០២៥ គយវៀតណាមនឹងខិតខំសម្របសម្រួល និងជំរុញការអនុវត្ត SPCDs តាមកាលវិភាគ; សម្របសម្រួលយ៉ាងសកម្មជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីពិគ្រោះយោបល់ជាមួយដៃគូ និងស្វែងរកធន ធានសមស្របដើម្បីអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីសហប្រតិបត្តិការនៃគយអាស៊ាន។

នៅក្នុងសន្និសីទនេះ គយវៀតណាមបានស្នើយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមស្តីពីគយបៃតង បង្កើនការតភ្ជាប់ និងការចែករំលែកព័ត៌មានស្តីពីការត្រួតពិនិត្យគយសម្រាប់គយអាស៊ាន ដើម្បីពិចារណាអនុវត្តក្នុងដំណាក់កាលបន្ទាប់។ ការរួមវិភាគទានរបស់គយវៀតណាមបានរួមចំណែកជាមួយគយអាស៊ានក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយវិបុលភាព និងនិរន្តរភាព សម្រេចបាននូវចក្ខុវិស័យរបស់អាស៊ានអំពី “ចក្ខុវិស័យតែមួយ - អត្តសញ្ញាណតែមួយ - សហគមន៍មួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ