បើកសប្តាហ៌ខ្សែភាពយន្តវៀតណាមនៅស្រីលង្ការ

(VOVworld)-សប្តាហ៌ខ្សែភាពយន្តវៀតណាម(ចាប់ពីថ្ងៃ១៥ ដល់ ១៩កុម្ភៈ)បានប្ររព្វ
ឡើង នាយប់ថ្ងៃទី១៥កុម្ភៈនៅស្រីលង្ការ។ ថ្លែងមតិនៅក្នុងពីធី ឯកអគ្គរដ្ឋទូត វៀត ណាមប្រចំានៅស្រីលង្ការ Ton Sinh Thanhឲ្យដឹងថា៖ សប្តាហ៌ភាពយន្តនេះជាសកម្ម ភាពវប្បធម៌ដំបូងរបស់វៀតណាម នៅស្រីលង្ការ។ ខ្សែភាពយន្តចំនួន៣ក្នុងចំណោមខ្សែ ភាពយន្តចំនួន ៥ ដែលបានបញ្ចាំងនៅក្នុងឪកាសនេះ នឹងជួយឲ្យប្រជាជនស្រីលង្ការ យល់ដឹងបន្ថែមអំពីទឹកដីនិងមនុស្សវៀតណាមក្នុងអតីតកាលនិងបុច្ចុប្បន្ន

កាល ។ ឯកអគ្គរដ្ឋទូត Ton Sinh Thanh អះអាងថា៖ វៀតណាម និងលង្ការជាប្រទេសពីរ ដែលមានខឿនវប្បធម៌យូរអង្វែង ពហុបែប និង ពោពេញទៅដោយអត្តសញ្ញាណជាតិ នឹងរួមគ្នាធ្វើអាជីវកម្មសក្តានុភាព សំដៅ ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការវប្បធម៌ដើម្បីការយល់ ដឹងនិងចំណង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតក៏សង្កត់ធ្ងន់ដែរថា សប្តាហ៌ខ្សែភាពយន្តនេះ ក៏ជាព្រឹត្តការណ៌បើកចេញសកម្មភាព ផ្លាស់ប្តូរវប្បធម៌រវាង ប្រទេសទាំងពីរក្នុងឆ្នាំ ២០១២ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ