បើកសម្ពោធគម្រោងសាលារៀនសុភមង្គលនៅវៀតណាម

(VOVWORLD) - គម្រោងនេះគឺសំដៅផ្តួចផ្តើម និងបង្កើតគំរូ អប់រំ-បណ្តុះបណ្តាលថ្មី ដែលសិស្សានុសិស្សអាចសិក្សារៀនសូត្រដោយសុភមង្គល ជាពិសេសផ្ដោតសំខាន់លើ "ភាពជាផ្ទាល់ខ្លួន" របស់សិស្សម្នាក់ៗ។ 

បើកសម្ពោធគម្រោងសាលារៀនសុភមង្គលនៅវៀតណាម - ảnh 1នាយកសាលាដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលក្នុងគម្រោងសាលារៀនសុភមង្គល។
(រូបថត៖ VOV)
នាយកសាលាជាង១ម៉ឺននាក់នៅទូទាំងប្រទេស នឹងត្រូវបានបណ្ដុះបណ្ដាលនៅ ក្នុងគម្រោងសាលារៀនសុភមង្គល ដែលរៀបចំឡើងដោយមូលនិធិឧបត្ថម្ភនវានុវត្ត ភាពនៃការអប់រំទូទៅវៀតណាម (VIGEF)។ គម្រោងនេះគឺសំដៅផ្តួចផ្តើម និងបង្កើតគំរូ អប់រំ-បណ្តុះបណ្តាលថ្មី ដែលសិស្សានុសិស្សអាចសិក្សារៀនសូត្រដោយសុភមង្គល ជាពិសេសផ្ដោតសំខាន់លើ "ភាពជាផ្ទាល់ខ្លួន" របស់សិស្សម្នាក់ៗ។ ជំនួសឲ្យការ បង្រៀនយោងតាមកម្មវិធីសិក្សាគំរូមួយសម្រាប់សិស្សទាំងអស់ គម្រោងនេះឆ្ពោះទៅ រកការគោរពចំណុចខុសគ្នាក្នុងភាពឆ្លាតវៃ និងទំនោរបុគ្គលលក្ខណៈរបស់ប្អូនៗ ដែល ជាលក្ខណៈកំណត់ដោយហ្សែនតាំងពីកំណើត។ ពីនោះ គ្រូបង្រៀននឹងបង្កើត បរិយាកាសដ៏សមស្រប ហើយលើកទឹកចិត្តកូនសិស្សឲ្យអភិវឌ្ឍយ៉ាងត្រឹមត្រូវតាម សមត្ថភាពរបស់ខ្លួន។
ក្នុងរយៈពេល ២ ឆ្នាំ (២០២២-២០២៣) គម្រោងសាលារៀនសុភមង្គលរបស់ VIGEF នឹងបណ្តុះបណ្តាលនាយកសាលាចំនួន១ម៉ឺននាក់នៃវិទ្យាល័យនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ