បើកសម្ពោធមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតអាស៊ីអាគ្នេយ៍នៅប្រទេសថៃ

(VOVWORLD) -គំនិតអំពីការបង្កើតមជ្ឈមណ្ឌលកសាងថាមពលសន្តិសុខអ៊ីនធឺណិតអាស៊ាន- ជប៉ុនត្រូវបានលើកឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងជប៉ុននៅកម្ពុជានាឆ្នាំ២០១៧។
បើកសម្ពោធមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតអាស៊ីអាគ្នេយ៍នៅប្រទេសថៃ - ảnh 1
(bangkokpost.com)

នាថ្ងៃទី ១៤ កញ្ញា  មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតត្រូវបានបើកសម្ពោធនៅប្រទេសថៃ សំដៅ បណ្តុះបណ្តាលបុគ្គលិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការប្រឆាំងនឹងការគំរាមកំហែងតាមរយៈបណ្ដាញអ៊ីនធឺណិត។

គំនិតអំពីការបង្កើតមជ្ឈមណ្ឌលកសាងថាមពលសន្តិសុខអ៊ីនធឺណិតអាស៊ាន- ជប៉ុនត្រូវបានលើកឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងជប៉ុននៅកម្ពុជានាឆ្នាំ២០១៧។ តាមការប៉ាន់ស្មានថា មានភ្នាក់ងារសន្តិសុខនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧០០ នាក់ និងបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ