បូកសរុបកិច្ចការបរទេសប្រជាជនឆ្នាំ ២០១៩ និងទិសដៅភារកិច្ចឆ្នាំ ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមករានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទបូកសរុបកិច្ចការការបរទេសប្រជាជនឆ្នាំ ២០១៩ និងអនុវត្តទិសដៅភារកិច្ចឆ្នាំ ២០២០ ។
បូកសរុបកិច្ចការបរទេសប្រជាជនឆ្នាំ ២០១៩ និងទិសដៅភារកិច្ចឆ្នាំ ២០២០ - ảnh 1 លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម (រូបថត៖ ttxvn)

នៅក្នុងសន្និសីទនេះ តំណាងទាំងឡាយបានវាយតម្លៃរួមស្តីអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិឆ្នាំ ២០១៩ ដែលជះឥទ្ធិពលដល់សកម្មភាពកិច្ចការបរទេស ប្រជាជន។ តាមនោះ ពិភពលោកនិងតំបន់បានមានការវិវត្តន៍ប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញយ៉ាងជ្រាលជ្រៅនៅក្នុងវិស័យសេដ្ឋកិច្ច នយោបាយ សន្តិសុខ រួមទាំងលក្ខណៈអស្ថិរភាពនិងការពិបាកប៉ាន់ស្មានទុកជាមុនបានកាន់តែកើនឡើង ដែលភាគច្រើនចាប់ផ្តើមចេញពីការប្រកួតប្រជែងខាងយុទ្ធសាស្ត្ររវាងប្រទេសធំៗ រួមទាំងភាពតានតឹងក្នុងជម្លោះនៅបណ្តាតំបន់ក្តៅគគុកនៅលើភពលោកផងដែរ។

ស្ថានភាពសេដ្ឋកិច្ចនិងនយោបាយពិភពលោកនៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានថានឹងបន្តមានភាពស្មុគស្មាញក្នុងបរិបទដែលវៀតណាមទទួលតួនាទីចំនួនពីររួមមានជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (សម្រាប់ដំណាល់កាលឆ្នាំ២០២០-២០២១) និងជាប្រធានអាស៊ាន។ ។ នេះគឺជា   ឱកាសដើម្បីអះអាងអំពីគោលជំហររបស់វៀតណាមលើឆាកអន្តរជាតិនិងក្នុងតំបន់ ប៉ុន្តែនេះក៏ជាបញ្ហាប្រឈមដ៏ធំសម្រាប់វៀតណាមផងដែរ។ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមបានសង្កត់ធ្ងន់ថា៖

 “ យើងគប្បីបន្តពង្រីកនិងលើកកម្ពស់គុណភាពនៃការចូលរួមរបស់ប្រព័ន្ធនយោបាយក្នុងកិច្ចការការបរទេសប្រជាជន ដោយមានតួនាទីស្នូលរបស់រណសិរ្សមាតុភូមិ សម្ព័ន្ធសមាគមមិត្តភាព រួមទាំងអង្គភាពនិងអង្គការប្រជាជននានាដើម្បីពង្រីកភាពម្ចាស់ការយយ៉ាងសកម្មនិងច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពផងដែរ។ ក្រៅពីនោះ ចាំបាច់ត្រូវបន្តលើកស្ទួយការយល់ដឹងនិងការទទួលខុសត្រូវក្នុងការបន្តធ្វើសកម្មភាពថ្មីប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយកិច្ចការបរទេសប្រជាជន ព្រមទាំងសិក្សាស្រាវជ្រាវក្នុងការធ្វើវិសោធនកម្មនិងការដាក់ចេញយន្តការគោលនយោបាយ និងបង្កើតលក្ខណៈងាយស្រួលថែមទៀតដើម្បីឲ្យកិច្ចការបរទេសប្រជាជនបន្តពង្រីកឲ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃទៀតផង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ