បូកសរុបសកម្មភាពនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៥

(VOVworld)-បន្តសកម្មភាពនៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៥៦
នាថ្ងៃទី២០វិច្ឆិកា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីបូកសរុបនូវបណ្តា
សន្និសីទ សិក្ខាសាលាអន្តរជាតិ និងវេទិកាបណ្តាញរដ្ឋអំណាចតំបន់។ នៅទីនេះ តំណាងនានាបានផ្ទៀងស្តាប់ថ្នាក់ដឹកនាំក្រសួងធនធាននិងបរិស្ថានវៀតណាម ជូនរបាយការណ៍សន្និដ្ឋាន និងសំណើរដែលបានដាក់ចេញនៅសន្និសីទអន្តរជាតិ ។ របាយការណ៍និងសំណើរទាំងអស់នេះបានផ្តល់ជូនតំណាងចូលរួមនូវចំណេះ ដឹងថ្មី គោលគំនិតល្អប្រសើរ ឬបទពិសោធន៍ជាក់ស្តែងស្តីពីការគ្រប់គ្រង ធ្វើអាជី វកម្ម និងប្រើប្រាស់ប្រភពធនធាន ការពារបរិស្ថាននិងកោះសមុទ្រជាដើម។

        នៅក្នុងពិធីនេះ ដំណាចូលរួមបានផ្ទៀងស្តាប់សេចក្តីប្រកាសវេទិការយុវជន និងថ្នាក់ដឹកនាំក្រសួងធនធាននិងបរិស្ថានវៀតណាមប្រគល់ទង់ជូនចំពោះ
ប្រទេសកម្ពុជា​ ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាស៊ីបូព៌ាលើកទី៦នាឆ្នាំ ២០១៨
​ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ