បើកសវនការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះនៅមណ្ឌលសេដ្ឋកិច្ច VUNG ANG - ខេត្ត HA TINH

បើកសវនការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះនៅមណ្ឌលសេដ្ឋកិច្ច VUNG ANG - ខេត្ត HA TINH - ảnh 1
បើកសវនការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះនៅមណ្ឌលសេដ្ឋកិច្ច VUNG ANG - ខេត្ត HA TINH

(VOV)_នាថ្ងៃទី១២ វិច្ឆិកា តុលាការប្រជាជនខេត្ត Ha Tinh បានបើក​សាវន​ការ
កាត់ក្តីសាលាដំបូង ករណីអំពីការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះ និងប្រឆាំង
នឹងអាជ្ញាធរ នៅមណ្ឌលសេដ្ឋកិច្ច Vung Ang ស្រុក Ky Anh ខេត្ត Ha Tinh ។

        នៅទីនេះ បណ្ដាជនជាប់ចោទបានសារភាពថា៖ នាថ្ងៃទី១៣ និងទី១៤ ឧសភាឆ្នាំ២០១៤ ពួកគេបានញុះញង់មនុស្សផ្សេងៗ ធ្វើដំណើរដើរជាក្បួន ដោយខុសច្បាប់ 
នៅកំណាត់ផ្លូវទី៣ វិថី១អា ជាផ្លូវចូលក្រុមហ៊ុន Formosa Ha Tinh ។ បន្ទាប់នោះ គេ
បានធ្វើដំណើរចូលក្នុងក្រុមហ៊ុនមួយចំនួនដែលមានពលករ​បរទេសកំពុងធ្វើការ ប
ង្កអស្ថិរភាព បង្កអុកឡុក បំផ្លេចបំផ្លាញ់ទ្រព្យសម្បត្តិ ប្រឆាំង​នឹងអាជ្ញាធរ …លៗ

        ក្រោយពីនិត្យពិន័យលើ​ឯកសារ ភស្តុតាង និងស្ដាប់ការរៀបរាប់របស់​ជនជាប់​
ចោទ…ជាដើម ក្រុមប្រឹក្សារជំនុំជំរះបានសន្និដ្ឋានថា៖ អំពើរបស់បណ្ដាជនជាប់ចោទ
គឺជាអំពើបង្កគ្រោះថ្នាក់សំរាប់សង្គម ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពវិនិយោគ
ពីបរទេស ក៏ដូចជាស្ថានភាពសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សង្គមនៅក្នុងមណ្ឌលសេដ្ឋកិច្ច Vung Ang និងអំពើនេះត្រូវផាក់ពិន័យអោយម៉ត់ចត់។​ តាងនាមអោយក្រុម
ប្រឹក្សារជំរុំជំរះ ​អ្នកវិនិច្ឆ័យ Nguyen Van Thang  អនុប្រធាន តុលាការប្រជាជនខេត្ត 
Ha Tinh បានប្រកាសទោសជនជាប់ចោទត្រូវជាប់ពន្ធនាគារពី១៥ដល់១៩ខែដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ