ប៉ាគីស្ថានគាំទ្រសម្ព័ន្ធភាពប្រឆាំងភេរវកម្មដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត

ប៉ាគីស្ថានគាំទ្រសម្ព័ន្ធភាពប្រឆាំងភេរវកម្មដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប់ប៊ីសាអូ ឌីត Muhammad Bin Salman (Image: VNA)

(VOVworld) – ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប់ប៊ីសាអូ
 ឌីត Muhammad Bin Salman នាថ្ងៃទី ១០ មករា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក
 Nawaz Sharif  បានធានាថា៖ Islamabad នឹងគាំទ្រ Riyadh ក្នុងករណីមានការ
គំរាមកំហែងណាមួយចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អារ៉ាប់
ប៊ីសាអូឌីត។ នាយករដ្ឋមន្ត្រី Nawaz Sharif  បានស្វាគមន៍ការផ្តើមគំនិតបង្កើត
សម្ព័ន្ធភាពបណ្ដាប្រទេសឥស្លាមរបស់អារ៉ាប់ប៊ីសាអូឌីតសំដៅប្រយុទ្ធប្រឆាំង
នឹង លិទ្ធិភេរវកម្ម ព្រមទាំង ជូនដំណឹងឲ្យលោក Muhammad Bin Salman ថា៖
ប៉ាគីស្ថានគាំទ្ររាល់ការខំប្រឹងប្រែងប្រឆាំងនឹងលិទ្ធិភេរវកម្មនិងជ្រុលនិយម
 ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ