ប៉ាគីស្ថានបិទទ្វារសាលារៀនដោយសារព្រួយបារម្ភកើតឡើងការវាយប្រហារអត្តឃាត

ប៉ាគីស្ថានបិទទ្វារសាលារៀនដោយសារព្រួយបារម្ភកើតឡើងការវាយប្រហារអត្តឃាត - ảnh 1
កងកម្លាំងសន្តិសុខប៉ាគីស្ថានធ្វើការត្រួតពិនិត្យនៅទ្វារចេញចូលសាកលវិទ្យាល័យ Bacha Khan (រូបថត៖AFP/TTXVN))

(VOVworld) - មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថាននាថ្ងៃទី២៦ មករា បានសំណូមពរឲ្យបិទទ្វារ
សាលារៀនទាំងអស់នៅខេត្ត Punjab ដែលជាខេត្តធំបំផុតនៃប្រទេសនេះបន្ទាប់ពី
មានការព្រមានអំពីគ្រោះអាសន្នកើតឡើងការវាយប្រហាររបស់ក្រុម ឧទ្ទាម។តាម
សេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលប៉ាគីស្ថាន ព័ត៌មានស៊ើបការណ៍ សម្ងាត់បានឲ្យ
ដឹងថា ក្រុមខ្មាន់កាំភ្លើងចំនួន១៤នាក់មកពីប្រទេសជិតខាងអាហ្គានី ស្ថានកំពុង
មានឧបាយកលវាយប្រហារអត្តឃាតតម្រង់ទៅលើសាលារៀននៅ ប៉ាគីស្ថាន។
ការព្រមាននេះត្រូវបានចេញផ្សាយមួយសប្ដាហ៍ក្រោយពីរឿងហេតុ ដែលអង្គការ
តាលីបង់ធ្វើការវាយប្រហារនៅសាកលវិទ្យាល័យនៅភាគពាយ័ព្យ ប៉ាគីស្ថាន
បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ ក្នុងនោះជនរងគ្រោះភាគច្រើន គឺនិស្សិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ