បង្កើតក្រុមការងារអន្តរផ្នែកអំពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិអំពីប្រឆាំងទារុណកម្ម

បង្កើតក្រុមការងារអន្តរផ្នែកអំពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិអំពីប្រឆាំងទារុណកម្ម - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam (VOV)


        Vovworld-ក្រុមការងារអន្តរផ្នែកអនុវត្តអនុសញ្ញានៃអង្គការសហប្រជាជាតិ​ទទួល
បន្ទុកប្រឆាំងការធ្វើទារុណកម្មនិងរបៀបប្រព្រឹត្តឬដាក់ទណ្ឌកម្មឃោឃៅ​អមនុស្សធម៍
ឬបន្ទាបមនុស្សបានបង្កើតដើម្បីសេនាធិការសំរាប់រដ្ឋាភិបាលក្នុងការ​អនុវត្តអនុសញ្ញា
ប្រឆាំងទារុណកម្ម។ ថ្លែងមតិនៅពិធីប្រកាសដែលប្រព្រឹត្ត​ទៅ​នា​ព្រឹកថ្ងៃទី៨កញ្ញានៅ
ក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam បាន​អះអាងថា ការដែល
វៀតណាមក្លាយទៅជាសមាជិកជាផ្លូវការនៃអនុសញ្ញា​ប្រឆាំងទារុណកម្មនាថ្ងៃទី៥កុម្ភៈ
ឆ្នាំ២០១៥ជាព្រឹត្តិការណ៍នយោបាយកិច្ចការ​បរទេសគតិយុត្តិមានអត្ថន័យសំខាន់ចំពោះ
វៀតណាម។​ ប្រការនេះបង្ហាញគោល​នយោបាយមនុស្សធម៍របស់បក្សនិងរដ្ឋ រួមចំណែក
លើកកំពស់ឥទ្ធិពលនិងតួនាទី​នយោបាយរបស់វៀតណាមលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ