បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។

បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។ - ảnh 1
បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រឧស្សាហូបនីយកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។


       VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ទើបនឹងបាន​ចុះហត្ថលេខាលើសេចក្តីសំរេចបង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង
វៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០។ គណៈកម្មាការបញ្ជាមានមុខងារជួយ​ឲ្យ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការស្រាវជ្រាវសហការដោះស្រាយបណ្ដាភារកិច្ច​ទាក់ទិនដល់ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មជាមួយកិច្ចសហប្រតិបត្តិការរបស់
ភាគី​ជប៉ុន។ គណៈកម្មាការបញ្ជាមានភារៈកិច្ចសហប្រតិបត្តិការជាមួយភាគី
ជប៉ុនសំដៅ​កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មសំខាន់និងកំណត់
ផ្នែកឧស្សាហកម្ម មួយចំនួនរបស់វៀតណាមដែលមានសក្ខានុភាពដើម្បីផ្ដល់
អាទិភាពអភិវឌ្ឍន៍ក្នុងដំណាក់កាលដល់ឆ្នាំ២០២០ដែលត្រូវបានជប៉ុនយកចិត្ត
ទុកដាក់វិនិយោគអភិវឌ្ឍន៍។​ទន្ទឹមនឹងនោះ​គណៈកម្មាកាបញ្ជាក៏មានភារកិច្ច សហប្រតិបត្តិការជាមួយភាគីជប៉ុនដើម្បីកសាង​ផែនការសកម្មភាំពអភិវឌ្ឍន៍ ប្រមូលផ្តុំបណ្ដាផ្នែកឧស្សាហកម្មសំខាន់ដែលបាន​កំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ